សមាជិក Barcelona ​៨០​%  ចង់​ឱ្យ Valverde ​ចេញ​ពី​តំណែង​

សមាជិក​ក្រុម Barcelona ​រហូត​ដល់​៨០% ​បាន​បោះ​ឆ្នោត​ចង់​ឃើញ​លោក Valverde ​ចាកចេញ​ពី​តំណែង​នៅ​ចប់​រដូវ​កាល​នេះ​ ​បើ​ទោះ​ជា​បច្ចុប្បន្ន​ក្រុម​កំពុង​ឈរ​កំពូល​តារាង La Liga ​ក៏​ដោយ។លោក Valverde ​មាន​កុងត្រា​ដឹក​នាំ​ក្រុម Barcelona ​ដល់​ឆ្នាំ​២០២១។ ​ប៉ុន្តែ​បើ​តាម​ការ​ស្រង់​មតិ​របស់​សមាជិក​ក្រុម​អ្នក​មាន​បុណ្យ​នេះ​វិញ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​រហូត​ដល់​៨០​%​ឯ​ណោះ​នៃ​សមាជិក​សរុប​ចង់​ឃើញ​អ្នក​ចាត់ការ​រូប​នេះ ​ចាកចេញ​ពី​តំណែង​នៅ​ត្រឹម​រដូវ​កាល​នេះ​ឯង។ ការ​មិន​ពេញ​របស់​សមាជិក​នេះ ​កើន​ឡើង​ខ្លាំង ​ក្រោយ​ពី​លោក​មិន​អាច​ដឹក​នាំ​ក្រុម Barcelona ​ឱ្យ​ជោគជ័យ​នៅ​ពាន​រង្វាន់ UEFA Champions League ​បាន​។២​រដូវ​កាល​កន្លង​មក​នេះ ​ក្រុម Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Valverde ​ធ្វើ​បាន​ល្អ​នៅ​ពាន​ក្នុង​ស្រុក ប៉ុន្តែ​នៅ UEFA Champions League ​វិញ ពួកគេ​លេង​មិន​បាន​ល្អ​ឡើយ។ ​ជាក់​ស្ដែង ​ការ​ភ្លាត់​ចាញ់​ក្រុម Roma ​និង Liverpool ​នា​ឆ្នាំ​កន្លង​ទៅ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​បាក់​មុខ​ជា​ខ្លាំង ព្រោះ​២​ប្រកួត​នេះ ​ពួកគេ​ឈ្នះ​ក្នុង​ដី​ច្រើន​គ្រាប់​ហើយ តែ​បែរ​ជា​ភ្លាត់​ក្រៅ​ដី​ទៅ​វិញ។និយាយ​ពី​៨០​%​នៃ​សមាជិក​ដែល​ចង់​ឱ្យ​លោក Valverde ​ចាក​ចេញ​នោះ ​ពួកគេ​ចង់​ឃើញ​ក្លឹប​នាំ​យក​លោក Klopp ​មក​ដឹក​នាំ​ក្រុម​ម្ដង។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​នេះ កំពុង​ជោគជ័យ​ខ្លាំង​នៅ​ក្លឹប Liverpool ​ដូច្នេះ​ហើយ ​ពួកគេ​គិត​ថា​ប្រសិន​បើ​បាន​មក​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ​វិញ ​នោះ​នឹង​កាន់​តែ​ជោគជ័យ​ខ្លាំង​ថែម​ទៀត៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT