Benzema ​បន្ដ​កុងត្រា​ជាមួយ Real Madrid ​១​ឆ្នាំ​ទៀត​

ខ្សែ​ប្រយុទ្ធ Karim Benzema ​បាន​បន្ដ​កុងត្រា​នៅ​ក្លឹប Real Madrid ​១​ឆ្នាំ​ទៀត ​ដូច្នេះ​កុងត្រា​របស់​គេ​នៅ​ពេល​បច្ចុប្បន្ន​មាន​ដល់​ឆ្នាំ​២០២២​ឯ​ណោះ។​Benzema ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ ​និង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម Real Madrid ​ចាប់​តាំង​ពី Cristiano Ronaldo ​ចាកចេញ​ទៅ​។ ​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ប្រជែង​ស្បែក​ជើង​មាស​ជាមួយ ​Lionel Messi ​នា​រដូវ​កាល​នេះ។ ​

ការ​បន្ដ​កុងត្រា​១​ឆ្នាំ​បន្ថែម​លើ​កុងត្រា​ចាស់​នេះ គឺ​មាន​ន័យ​ថា​រូបគេ​​នឹង​ក្លាយ​ជា​កីឡាករ​លេង​ឱ្យ​ក្រុម Real Madrid ​បាន​ជាង​១០​ឆ្នាំ​ហើយ ពោល​គឺ​រូបគេ​ត្រូវ​ក្លឹប Real Madrid ​ទិញ​ចូល​កាល​ពី​ឆ្នាំ​២០០៩ ​ពី​ក្រុម Lyon ​។បច្ចុប្បន្ន​ម្ចាស់​អាវ​លេខ​៩ ​មាន​វ័យ​៣២​ឆ្នាំ​ហើយ ​ដូច្នេះ​កុងត្រា​ដល់​ឆ្នាំ​២០២២ ​គឺ​រូបគេ​មាន​វ័យ​៣៤​ឆ្នាំ ល្មម​សម្រាប់​ការ​ចូល​និវត្ត​នៅ​ក្លឹប​នេះ​តែ​ម្ដង ​ឬ​អាច​ចាកចេញ​ទៅ​រក​ក្លឹប​ល្មម​ៗ​លេង​បាន៕

ប្រភព៖Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT