Pep ​បោះ​បង់​ពាន Premier League ​ស្រវា​ចង់​បាន UEFA Champions League ​

លោក Pep Guardiola ​បាន​បញ្ជាក់​ថា​ការ​ប្រជែង​ពាន​រង្វាន់ English Premier League ​របស់​ក្រុម Manchester City ​បាន​បញ្ចប់​ហើយ ​នៅ​ឡើយ​តែ​ពាន UEFA Champions League ប៉ុណ្ណោះ។​ក្រុម Man City ​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Liverpool ​ដល់​ទៅ​១៤​ពិន្ទុ។ ​គម្លាត​នេះ ធ្វើ​ឱ្យ​លោក Pep ​យល់​ឃើញ​ថា​ឱកាស​ការពារ​តំណែង​ជើង​ឯក​របស់​លោក ​អស់​បាត់​ទៅ​ហើយ បើ​ទោះ​ជា​បច្ចុប្បន្ន​ទើប​ពាក់​កណ្ដាល​រដូវ​កាល​ក៏​ដោយ។ ​នា​ឆ្នាំ​នេះ ​កត្តា​ធំ​ដែល​ធ្វើ​ឱ្យ​ក្រុម Man City ​មិន​ជោគជ័យ ​គឺ​បញ្ហា​កីឡាករ​សំខាន់​របួស ខណៈ​ដែល​អ្នក​ជំនួស​វិញ ​មិន​អាច​បំពេញ​តាម​តម្រូវ​ការ​បាន។

អស់​ពាន​រង្វាន់​ក្នុង​ស្រុក​មែន ប៉ុន្តែ​ក្រុម Man City ​នៅ​សល់​ពាន​រង្វាន់​សំខាន់​មួយ​ទៀត​គឺ UEFA Champions League ​ដែល​ក្លឹប​នេះ​មិន​ធ្លាប់​ឈ្នះ​សោះ។ ​លោក Pep ​បាន​ដាក់​គោលដៅ​យក​ពាន​នេះ ​តាំង​ពី​លោក​ចូល​ដឹក​នាំ ប៉ុន្តែ​មិន​បាន​សម្រេច​ឡើយ។ ​ខណៈ​ដែល​រដូវ​កាល​នេះ​វិញ ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ពួកគេ​ត្រូវ​តតាំង​ជាមួយ​ក្រុម Real Madrid ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT