Everton ​ដាក់​គោលដៅ​យក James ​ពី Real Madrid ឱ្យ​បាន​

ក្លឹប Everton ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​បាន​ដាក់​គោលដៅ​យក​ខ្សែ​ប្រយុទ្ធ James Rodriguez ​ពី​ក្រុម Real Madrid ​ឱ្យ​បាន​នា​ខែ​មករា​នេះ។Ancelotti ​ចូល​ដឹក​នាំ​ក្រុម Everton ​២​ប្រកួត​មក​ហើយ ​ឈ្នះ​ទាំង​ពីរ​ប្រកួត​តែ​ម្ដង ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​។ ​សម្រាប់​ខែ​មករា​ឆ្នាំ​២០២០​នេះ​វិញ ​ក្លឹប​ក៏​បាន​ផ្ដល់​ប្រាក់​សម្រាប់​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ ​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល​ផង​ដែរ។ ​ក្នុង​នោះ ​លោក Ancelotti ​បាន​ដាក់​គោលដៅ​យក James ​ពី​ក្រុម Real Madrid ​ឱ្យ​បាន​។

 Ancelotti ​នេះ ​ពេញ​ចិត្ត James ​ជា​ខ្លាំង។ ​កាល​នៅ​ដឹក​នាំ Bayern Munich ​លោក​ក៏​បាន​ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ​នេះ​មក​រួម​ក្រុម​ផង​ដែរ ខណៈ​ដែល​ទៅ​ដឹក​នាំ Napoli ​លោក​បាន​ព្យាយាម​ទិញ​កីឡាករ​កូឡុំប៊ី​នេះ​ទៅ​ទៀត ប៉ុន្តែ​មិន​បាន​សម្រេច។ ​នៅ​ពេល​ដឹក​នាំ Everton ​នេះ​ទៀត លោក​ក៏​បន្ដ​ការ​ចង់​បាន​ដដែល ដោយ​រំពឹង​ថា​នៅ​ខែ​មករា​អាច​នឹង​យក​បាន ​ក្នុង​តម្លៃ​ខ្លួន​៤៣​លាន​ផោន​ពី​ក្រុម Real Madrid ៕

ប្រភព៖DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT