Ronaldo លេងម៉ូដសក់ថ្មី ឆ្នាំ២០២០

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញម៉ូដសក់ថ្មី ត្រៀមសម្រាប់ឆ្នាំ២០២០ខាងមុខនេះ ក្រោយពីឆ្នាំ២០១៩កន្លងទៅ អាចចាត់ទុកថាជាឆ្នាំមិនសូវល្អសម្រាប់គេឡើយក្រោយពីសម្រាកប៉ុន្មានថ្ងៃ ពេលនេះក្រុម Juventus បានប្រមូលផ្ដុំហ្វឹកហាត់វិញហើយ។ ក្នុងនោះដែរ គេសង្កេតឃើញវត្តមានរបស់ Ronaldo បង្ហាញខ្លួនជាមួយម៉ូដសក់ចង់ប្លែកភ្នែកតែម្ដង។ ការបង្ហាញម៉ូដសក់ថ្មីត្រៀមឆ្នាំ២០២០នេះដែរ ធ្វើឱ្យអ្នកគាំទ្រជឿថា អតីតកីឡាករ Real Madrid រូបនេះ នឹងខិតខំប្រឹងប្រែងទ្វេដង ដើម្បីស្វែងរកទម្រង់លេងល្អរបស់ខ្លួនឡើងវិញ ជួយយក្រុម Juventus ឱ្យជោគជ័យនារដូវកាលនេះ។

Ronaldo វ័យ៣៤ឆ្នាំ បានបញ្ជាក់ថាខ្លួនមិនទាន់គិតពីឆ្នាំណាដែលត្រូវចូលនិវត្តនោះទេ ប៉ុន្តែប្រសិនបើចូលនិវត្តពីបាល់ទាត់នេះទៅមែន នោះរូបគេចង់បន្ដអាជីពជាតារាភាពយន្ដ។ ក្រោយចូលនិវត្ត Ronaldo នឹងទៅពង្រឹងភាសាអង់គ្លេសខ្លួនបន្ថែមទៀតដើម្បីបោះជំហានទៅរកអាជីពថ្មីមួយទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT