បិទ​ទំព័រ​ឆ្នាំ ២០១៩ ត្រឹម​ថ្ងៃ​នេះ​ហើយ អបអរ Lewandowski ជា Top Scorer ប្រចាំ​ឆ្នាំ

ឆ្នាំ ២០១៩ មួយ​ឆ្នាំ​ពេញ Robert Lewandowski ហាក់​ស៊ុត​មិន​ដក​ជើង​ទាល់​តែ​សោះ ដោយ​ក្នុង​រយៈ​ពេល ១២ ខែ​ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​និង​ក្រៅ​លីគ​ជា​ច្រើន កីឡាករ​ប៉ូឡូញ​សម្រេច​បាន​ ៥៤ គ្រាប់​យក​ឈ្នះ​រាល់​កីឡាករ​ទាំង​អស់​នៅ​ទូទាំង​លីគ​កំពូល​អឺរ៉ុប​និង​ឲ្យ​ជម្រើស​ជាតិ។

Lionel Messi ជា​អ្នក​ឈរ​លេខ ២ មាន ៥០ គ្រាប់ ស្រប​ពេល Kylian Mbappe ឈរ​លេខ ៣ មាន ៤៤ គ្រាប់ ខណៈ Raheem Sterling ឈរ​លេខ ៤ មាន ៤៣ គ្រាប់​និង Cristiano Ronaldo បិទ​ Top 5 បាន ៣៩ គ្រាប់។

គួរ​រំឭក​ថា​ទំព័រ​ថ្មី​ឆ្នាំ ២០២០ ក្លឹប Bayern Munich ត្រូវ​សម្រាក​ដល់​ថ្ងៃ​ទី ១៩ ឯ​ណោះ​មុន​ឈាន​ដល់​ការ​ប្រកួត​ជា​ធម្មតា​វិញ ហើយ​ប៉ះ​ក្លឹប Hertha ស្រប​ពេល Barcelona លេង​ប៉ះ Espanyol នា​ថ្ងៃ​ទី ៥ មករា មុន​ជួប​ក្រុម​ខ្លាំង At Madrid នៅ​ពាន​រង្វាន់ Supercopa de Espana វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ៕

ប្រភព៖ FoxSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT