ត្បិតដឹកនាំជោកជាំនៅ Man Utd អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែបើនិយាយដល់ស្ថិតិនៃលំដាប់ពិន្ទុជាមធ្យមរៀងរាល់ការប្រកួតគឺគ្រូចាស់លោក Sir Alex Ferguson នៅមិនទាន់ឈរលំដាប់កំពូលនោះទេសម្រាប់ក្របខ័ណ្ឌ Premier League។
អ្នកលេខមួយគឺបានទៅលើ Pep Guardiola ដោយនេះយើងរាប់ត្រឹមតែការដឹកនាំ ៥០ ប្រកួតឡើងទៅ ហើយរាប់តាំងពីស្ថិតិប្រកួតតាំងពីឆ្នាំ ២០១៩ នៅលីគអង់គ្លេសសុទ្ធ។
លំដាប់កំពូលទាំង ៥ Opta បានបង្ហាញថាជាមធ្យមរៀងរាល់ការប្រកួត Pep Guardiola អាចយកបាន ២.៣៧ ពិន្ទុពីការប្រកួត ខណៈ Alex Ferguson ឈរលេខ ២ មានត្រឹម ២.២៧ ពិន្ទុប៉ុណ្ណោះ។
បន្ថែមពីនោះលោក Jurgen Klopp ដែលដឹកនាំនៅហង្សក្រហមឈរលេខបន្ទាប់មាន ២.១៥ ពិន្ទុ ស្របពេល Antonio Conte មាន ២.១៤ ពិន្ទុ និង Roberto Mancini មាន ២.០៤ ពិន្ទុ៕
ប្រភព៖ AF