ក្រោយព្រមព្រៀងនៅតម្លៃខ្លួន ២០ លានអឺរ៉ូ លើកុងត្រារយៈពេល ៤ ឆ្នាំ ទីបំផុត Erling Haaland បានទទួលលេខអាវរបស់ខ្លួនជាផ្លូវការហើយ។
កីឡាករន័រវែសបានសម្រេចឲ្យប្រើប្រាស់អាវលេខ ១៧ ពេញមួយរដូវកាល ២០១៩/២០ នេះ បន្ទាប់ពីរូបមកចូលរួមបង្ហាញខ្លួននៅ Dortmund ពេញសិទ្ធនាថ្ងៃទី ៣ មករា ឆ្នាំ ២០២០ ខាងមុខ។ ដំណឹងនេះទទួលបានពីគណនី Twitter ផ្លូវការរបស់ក្លឹបដែលសរសេរថា៖ “នេះជាលេខ ១៧ របស់យើង”។
Haaland ក៏បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយដែរថា៖ “វាជាលេខដែលខ្ញុំស្រលាញ់ចូលចិត្តបំផុតដូចគ្នា”។ រំឭកថាអាវលេខ ១៧ ធ្លាប់បានប្រើប្រាស់កាលពីអតីតកាលដោយកីឡាករសញ្ជាតិហ្គាបុង Aubameyang ដែលកំពុងលេងនៅក្លឹប Arsenal៕ ប្រភព៖ AF