ម្ចាស់​ផ្ទះ​ថៃ​បង្ហាញបញ្ជី​ឈ្មោះ​កីឡាករ​របស់​ខ្លួនសម្រាប់​ព្រឹត្តិការណ៍ AFC U23 Championship 2020

ការ​ប្រកួត​ពាន​រង្វាន់ AFC U23 Championship នឹង​ចូល​មក​ដល់​នៅ​ដើមឆ្នាំ២០២០​នេះ​ហើយ​ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ល្អបំផុតប្រចាំ​ទ្វីប​អាស៊ីក៏​បាន​មក​ដល់​ទីតាំង​ត្រូវ​ប្រកួត​ហើយ​ជម្រើស​ជាតិ​ខ្លះ​បាន​​បង្ហាញ​បញ្ជី​ឈ្មោះ​ឲ្យ​ដឹងផង​ដែរ។

coach akira nishino

ពាន​រង្វាន់​នេះ​នឹង​ចំណាយ​ពេល​២​អាទិត្យខណៈ​ក្រុម​ពី​អាស៊ាន​មាន​ថៃ​និងវៀតណាម​ហើយ​ថៃ​បាន​បង្ហាញបញ្ជី​ឈ្មោះ​កីឡាករ​របស់​ខ្លួន​ហើយ​ក្នុង​នាម​ជា​ក្រុមម្ចាស់​ផ្ទះ។ ទោះ​បី​ជា​ក្រុម​ម្ចាស់​ផ្ទះ​តែ​ថៃ​ស្ថិត​ក្នុង​ពូល​ A ដែល​ជា​ពូលមរណៈ​ដេល​មាន​ជម្រើស​ជាតិ​អូស្រ្តាលី អ៊ីរ៉ាក់ និង​បារ៉ែន។​អូស្រ្តាលី​និង​អឺរ៉ាក់​ធ្លាប់​ឡើង​ដល់វគ្គ​ចាញ់​ធ្លាក់ ពិសេស​អ៊ីរ៉ាក់ហ្នឹង​ទៀត​ធ្លាប់​ឈ្នះ​ពាន​កាល​ពី​ឆ្នាំ​២០១៣។ បារ៉ែនបង្ហាញខ្លួនលើកដំបូង​ហើយ​នឹង​ត្រូវ​ប៉ះ​ថៃនៃ​ការ​ប្រកួត​បើក​ឆាក​ផង​ដែរ។

Image result for Thailand closed the list of players attending the U23 Asian Cup 2020

ខាង​ក្រោម​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៣​នាក់៖

GOALKEEPERS: Kornphat Nareechan, Kiatisak Chaorad, Suphawat Yogakun.

DEFENDERS: Sarikarn Promsupa, Chatichai Saengdao, Tithathorn Aksornsri, Thitawee Aksorn Si, Chinnaphat Leah, Peawatch Akkhatham, Meechok Mahasaranukul.

MIDFIELDERS: Kan Narin Thavornsak, Worachit Kanit Sribamphen, Kris Dakanaman, Sorawit Phanthong, Wisarut Im-Aura, Irfan Dor, Benjamin James Davis, Charoen Sak Wongkon, Anon Amornlertsak, Supachok Sarachat.

FORWARDS: Nanthanwat Suankaew, Suphanat Mueanta, Supachai Jaided.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT