ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស កំពុងហ្វឹកហាត់ការទាត់បាល់ពិន័យ១១ម៉ែត្រកាត់សេចក្ដី ដើម្បីត្រៀមខ្លួនតតាំងជាមួយក្រុមកូឡុំប៊ីនៅរាត្រីម៉ោង១រំលងអាធ្រាត្រនេះ។
លោក Gareth Southgate រំពឹងថាកូនក្រុមរបស់ខ្លួន នឹងធ្វើបានល្អ កសាងប្រវត្តិសាស្ត្រថ្មីមួយទៀតនោអង់គ្លេស ដោយយកឈ្នះលើកូឡុំប៊ីឡើងវគ្គ៨ក្រុមចុងក្រោយបាន។ យ៉ាងណាមិញ តោកំណាចមួយនេះ ក៏មិនអាចមើលស្រាលដៃគូបានឡើយ។ លេងដោយការប្រុងប្រយ័ត្នដូចគ្នា ក្រុមអង់គ្លេស បានជ្រើសរើសកីឡាករដើម្បី ត្រៀមទាត់បាល់កាត់សេចក្ដី១១ម៉ែត្ររួចទៅហើយ។
៥នាក់ដំបូងរបស់អង់គ្លេស ដែលត្រូវទាត់មុនគេនោះគឺ Harry Kane, Kieran Trippier, Jesse Lingard, Jordan Henderson និង Ashley Young។ កីឡាករទាំង៥នាក់នេះ ត្រូវបានលោក Gareth Southgate ត្រូវបានលោក ចាត់ទុកជាកីឡាករដំបូង ដែលធ្វើបានល្អនិងត្រៀមខ្លួនទាត់មុនគេ។ យ៉ាងណាមិញ ក្នុងការប្រកួត ប្រសិនបើមានបាល់ពិន័យ១១ម៉ែត្រ នោះកីឡាករទី១ដែលទាត់គឺ Harry Kane ដដែល។
យ៉ាងណាមិញ អង់គ្លេសមិនចង់ឱ្យមានការទាត់បាល់កាត់សេចក្ដីឡើយ ត្បិតអីពួកគេធ្វើមិនបានល្អឡើយនៅវគ្គនេះ ដោយតែងតែបរាជ័យជានិច្ច។ ដូច្នេះហើយ លោក Gareth Southgate រំពឹងថាកូនក្រុមនឹងធ្វើបានល្អ ហើយសម្រេចសេចក្ដីការប្រកួតត្រឹមរយៈពេល៩០នាទី ឬថែម១៥នាទី២ដងតែម្ដង៕ប្រភព៖ DailyMail