Borussia Dortmund ទើបតែទទួលបានជោគជ័យលើការនាំយកខ្សែប្រយុទ្ធ Erling Haaland ចេញពីទ្រនំ RB Salzburg មកចូលរួមនៅទឹកដីអាល្លឺម៉ង់។
ទន្ទឹមនឹងដំណឹងនេះក៏ធ្វើឲ្យ Atletico Madrid បានដាក់គោលដៅទៅលើខ្សែប្រយុទ្ធ Paco Alcacer ដោយមានបំណងចង់នាំយកកីឡាករវ័យ ២៦ រូបនេះមកចូលរួមនៅ LaLiga Santander។
សម្រាប់ At មានផ្លូវពីរក្នុងការចរចាយក Alcacer ដោយមួយនៅលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ឬអាចទិញដាច់ថ្លៃក្នុងតម្លៃប្រមាណ ៣០ លានអឺរ៉ូ នេះជាតម្លៃទាបបំផុតដែល Dortmund នឹងទាមទារ ព្រោះកាលយកចេញពី Barcelona ក៏ថ្លៃប៉ុណ្ណឹងដែរ។
រំឭកថា Alcacer ក៏មានទំនាក់ទំនងល្អស្រាប់ជាមួយ Alvaro Morata ហើយការត្រលប់ទៅអេស្ប៉ាញក៏ជារឿងដ៏ល្អមួយសម្រាប់អ្នកទាំងពីរ ខណៈនៅជម្រើសជាតិក្រោមការដឹកនាំរបស់លោក Luis Enrique គឺសុទ្ធសឹងមានឈ្មោះ លេងនៅ Euro ២០២០ ដូចៗគ្នា៕ ប្រភព៖ Marca