France Football ​ប្រកាស​បញ្ជី​កីឡាករ ១១ រូប​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​មួយ​ទសវត្ស​ចុង​ក្រោយ

ទស្សនាវដ្ដី​បារាំង ‘France Football’ ដែល​ជា​ស្ថាប័ន​ចែក​ពាន Ballon d’Or ជា​រៀងរាល់​ឆ្នាំ បាន​ប្រកាស​បង្ហាញ​នូវ​ជម្រើស​កីឡាករ ១១ រូប​ល្អ​បំផុត​ប្រចាំ​ប្រវត្តិសាស្រ្ត​ក្នុង​រយៈ​ពេល​មួយ​ទសវត្ស​ចុង​ក្រោយ។

ក្នុង​ចំណោម​នោះ​គឺ​មាន​កីឡាករ​របស់​ក្លឹប Real Madrid និង Barcelona ភាគ​ច្រើន និង​កីឡាករ​របស់​ក្រុម Liverpool មួយ​ចំនួន​ផង​ដែរ។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

  • អ្នកចាំទី: Iker Casillas
  • ខ្សែ​ការពារ: Lahm, Van Dijk, Ramos, Marcelo
  • ខ្សែ​បម្រើ:Modric, Xavi, Iniesta
  • ខ្សែ​ប្រយុទ្ធ: Messi, Ronaldo, Neymar

បញ្ជាក់​ថា​អ្នក​មាន​ឈ្មោះ​ខាង​លើ​សុទ្ធ​សឹង​តែ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ច្រើន​រាប់​មិន​អស់​នៅ​រយៈ​ពេល​ជាង​ ១០ ឆ្នាំ​ចុង​ក្រោយ ខ្លះ​ឈ្នះ​ទាំង​ពាន World Cup, Euro នៅ​ជម្រើស​ជាតិ និង​ខ្លះ​ទៀត​ពាន​ក្នុង​លីគ ក៏​ដូច​ជា UEFA Champions League ​ជា​ដើម៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT