De Jong ​៖ Premier League ​ជា​លីគ​កម្រិត​ខ្ពស់​ជាង La Liga ​

ខ្សែ​បម្រើ De Jong ​របស់​ក្រុម Barcelona ​និយាយ​ថា​លីគ Premier League ​របស់​អង់គ្លេស ​មាន​កម្រិត​ប្រកួត​ប្រជែង​ខ្ពស់​ជាង​លីគ La Liga ​របស់​អេស្ប៉ាញ។

De Jong ​មាន​ក្លឹប​អង់គ្លេស​ជា​ច្រើន​ចង់​បាន​កាល​ពី​រដូវ​កាល​មុន​នេះ ប៉ុន្តែ​រូបគេ​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Barcelona ​វិញ ​ក្រោយ​ការ​ដឹក​នាំ​របស់​លោក Valverde ​។ ​ការ​ទៅ​លេង​នៅ La Liga ​នេះ ​យុវជន​ឆ្នើម​សញ្ជាតិ​ហុល្លង់​នេះ ​តែងតែ​ឆក់​ឱកាស​បាន​លេង​ជម្រើស​​ដំបូង​ជា​និច្ច ​ដោយសារ​តែ​រូបគេ​លេង​បាន​យ៉ាង​ល្អ​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត។

​ក្នុង​បទ​សម្ភាសន៍​កន្លង​ទៅ ​De Jong ​បាន​និយាយ​ប្រៀបធៀប​លីគ​អេស្ប៉ាញ ​និង​អង់គ្លេស​ថា​៖ “ខ្ញុំ​ធ្លាប់​គិត​ថា La Liga ​ជា​លីគ​ខ្លាំង​បំផុត​នៅ​លើ​លោក​នេះ​។ អ្នក​អាច​ឃើញ​ក្រុម​ពី​អេស្ប៉ាញ​ទៅ ​ប្រកួត​ក្នុង​ពាន​កម្រិត​អន្តរជាតិ ​តែងតែ​ជោគជ័យ​ជា​និច្ច។ ​ពួកគេ​លេង​បាន​ល្អ​នៅ UEFA Champions League ​និង Europa League ​។ ប៉ុន្តែ Premier League ​បាន​បង្ហាញ​ថា​ពួកគេ​គឺ​ជា​លីគ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ជាង។ ​ការ​ប្រកួត​ក្នុង​ប្រទេស​អង់គ្លេស ​តែងតែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពិបាក​ស្មាន​ជា​និច្ច”៕ប្រភព៖ Marca

  • De Jong ​៖ Premier League ​ជា​លីគ​កម្រិត​ខ្ពស់​ជាង La Liga ​