Roma ​អាច​នឹង​ត្រូវ​លក់​ឱ្យ Friedkin Group ​ក្នុង​តម្លៃ​៦៦៦​លាន​អឺរ៉ូ​

ប្រធាន​ក្លឹប Roma ​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន Friedkin Group ​ទាក់ទង​ទៅ​នឹង​ការ​លក់​ហ៊ុន​របស់​ក្លឹប​នេះ ​ក្នុង​តម្លៃ​៦៦៦​លាន​អឺរ៉ូ។

​លោក James Pallotta ​បាន​ធ្វើ​ជា​ប្រធាន​ក្លឹប Roma ​៧​ឆ្នាំ​មក​ហើយ។ ​យ៉ាងណាមិញ ​នៅ​ពេល​នេះ​ស្រាប់​តែ​មាន​ដំណឹង​ថា​ក្លឹប​នេះ​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ធំ​មួយ​គឺ Friedkin Group ​របស់​អាមេរិក ​ដើម្បី​លក់​ហ៊ុន​ហើយ។ ​តម្លៃ​នៃ​ការ​ចរចា​នោះ​គឺ​៦៦៦​លាន​ផោន ​ហើយ​គេ​រំពឹង​ថា​នឹង​មាន​ការ​ចុះ​កុងត្រា​គ្នា​ឆាប់​ៗ​ខាង​មុខ​នេះ។

​លោក James ​អំឡុង​កាន់​ក្លឹប​នេះ ​គឺ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ ពោល​៧​ឆ្នាំ​កន្លង​មក ​ក្រុម Roma ​មិន​អាច​លើក​ពាន​រង្វាន់​អ្វី​មួយ​ទេ។ កត្តា​នេះ​ហើយ ​ទើប​លោក​ចង់​លក់​ភាគហ៊ុន​របស់​ក្លឹប​នេះ​ឱ្យ​ទៅ​ក្រុមហ៊ុន​អាមេរិក ​ដើម្បី​អភិវឌ្ឍ​បន្ដ​ទៀត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT