Aubameyang ខូច​ចិត្ត​ចង់​ដើរ​ចេញ​ពី Ars ជួន​ពេល​ក្លឹប​យក្ស​នៅ​អ៊ីតាលី​កំពុង​ចង់​បាន

ខ្សែ​ប្រយុទ្ធ​ក្លឹប​កាំភ្លើង​ធំ Arsenal គឺ​កីឡាករ​ Pierre-Emerick Aubameyang ហាក់​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ ក្នុង​ការ​បន្ត​រួមរស់​នៅ​ទី​នេះ ខណៈ​ដែល​កុងត្រា​សេសសល់​របស់​គេ​ក៏​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២១។

ក្រោម​ការ​ដឹកនាំ​របស់​លោក Mikel Arteta ដែល​ជា​អ្នកចាត់ការ​ថ្មី ត្បិត​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​កីឡាករ​សញ្ជាតិ​ហ្គាបុង​បន្ត​ឈរ​ជើង​នៅ Emirate ក្តី ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​សមិទ្ធផល​សម្រេច​របស់​ក្លឹប ហាក់​មិន​សម​ប្រកប​ដូច​អ្វី​ដែល​រូប​គេ​ចង់​បាន​ក្រោយ​ចាកចេញ​ពី Borussia Dortmund ទាល់​តែ​សោះ។

ថ្មីៗ​នេះ​ក៏​មាន​ក្លឹប​យក្ស ៣ ដែល​មាន​ពីរ​នៅ​អេស្ប៉ាញ​ល្ហិចល្ហៀង​ថា​ចង់​បាន​រូប​គេ​ដូច​ជា Real Madrid និង Barcelona ខណៈ​ដំណឹង​ចុង​ក្រោយ​ក៏​លេចលឺ​ថា Inter Milan ​ចាប់​អារម្មណ៍​លើ​កីឡាករ​វ័យ ៣០ ឆ្នាំ​នៅ​កម្លាំង​ពេញ​រូប​នេះ​ផង​ដែរ។
រំឭក​ថា​នា​រដូវ​កាល​នេះ Aubameyang រក​បាន ១៥ គ្រាប់​សរុប​ហើយ​ឲ្យ​ក្លឹប ​និង Assist ១ ក្រោយ​ការ​បង្ហាញ​ខ្លួន ២៤ ប្រកួត​សរុប​រាប់​ទាំង​នៅ EPL និង UEL៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT