រឿងរ៉ាវរបស់ Erling Haaland ផ្លាស់ទៅចូលរួមនៅក្លឹប Borussia Dortmund ហាក់ធ្វើឲ្យមានការហួសចិត្តជាខ្លាំងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី ២៩ កន្លងទៅនេះ។
ដំបូងឡើយ Haaland ហាក់លេចរឿងអាស្រូវថានឹងទៅ Man Utd ច្រើនជាង រហូតដល់ Ole និងសាមីខ្លួនផ្ទាល់ក៏ហាក់ឲ្យតម្រុយក្នុងការផ្លាស់មកបិសាចក្រហមលើភាគរយខ្ពស់បំផុត។ ប៉ុន្តែចម្លើយច្បាស់ការនៅយប់ថ្ងៃអាទិត្យ ក៏សម្រេចពីជោគវាសនារបស់កីឡាករន័រវេសត្រូវបន្តនៅក្លឹប Dortmund ឯណោះ។
Haaland ចាកចេញពី Salzburb មកចូលរួមនៅ Dortmund លើតម្លៃខ្លួនប្រមាណ ២០ លានអឹរ៉ូ ដោយបុរសវ័យ ១៩ ឆ្នាំព្រមព្រៀងលើកុងត្រារយៈពេល ៤ ឆ្នាំកន្លះ ហើយត្រៀមបង្ហាញខ្លួនផ្លូវការជាមួយក្លឹបនៅអំឡុងទីផ្សារដោះដូរបើកទ្វារថ្ងៃទី ៣ មករា៕ ប្រភព៖ SkySports