គ្រូ​​បែលហ្សិក៖ ​ប្រេស៊ីល​ដល់​ចំណុច​កំពូល​ហើយ​ Neymar ​និង​ Coutinho ​អាច​ប្ដូរ​ការ​ប្រកួត​ត្រឹម​ពេល​១​វិនាទី

លោក Roberto Martinez ​ដឹង​ច្បាស់​ថា​ការ​ប៉ះ​ប្រេស៊ីល​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ គឺ​ជា​ការ​ប្រកួត​ធំ​បំផុត​មួយ​សម្រាប់​បែលហ្សិក ព្រោះ​ថា​ប្រេស៊ីល​ជា​ក្រុម​មាន​កម្រិត​លេង​ដល់​កំពូល​ហើយ។

ប្រេស៊ីល​បាន​យក​ឈ្នះ​លើ​ក្រុម​មិចសិកូ ​២-០ ​និង​ក្រុម​បែលហ្សិក​បាន​យក​ឈ្នះ​លើ​ក្រុម​ជប៉ុន ៣-២ ​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ​នៅ FIFA World Cup 2018 ។ ​ក្រុម​ដែល​ឈ្នះ​ទាំង​ពីរ​នេះ ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នា​ពេល​ខាង​មុខ​នេះ។ ស្រប​ពេល​ជាមួយ​គ្នា ​លោក Martinez ​បញ្ជាក់​ថា​ក្រុម​បែលហ្សិក​នឹង​លេង​ក្បួន​ថ្មី ​ក្នុង​ការ​ប៉ះ​ជាមួយ​ប្រេស៊ីល​នេះ។

“យើង​ដឹង​ហើយ​ថា​ប្រេស៊ីល​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​នៅ​លើ​លោក​នេះ។ ពួកគេ​មាន​កីឡាករ​ល្អ​ៗ​ច្រើន ​ហើយ​ក្បួន​លេង​ពិត​ជា​លឿន។ ក្រុម​ដែល​មាន​កីឡាករ​ដូចជា​ Neymar ​និង Coutinho ​នេះ ​អាច​កែប្រែ​ការ​ប្រកួត​ត្រឹម​ពេល​១​វិនាទី​ប៉ុណ្ណោះ។ ខ្ញុំ​អាច​និយាយ​បាន​ថា ​អ្នក​គាំទ្រ​នឹង​ជក់​ចិត្ត​ចំពោះ​ការ​ប្រកួត​ខាង​មុខ”។ សម្ដី​របស់​លោក Martinez ៕ប្រភព៖ DailyMail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT