Arsenal បានបន្តបាត់បង់ ៣ ពិន្ទុក្នុងការប្រកួតទល់ក្លឹបតោខៀវ Chelsea នៅឯទឹកដីរបស់ខ្លួនឯង Emirate Stadium កាលពីប្រកួតយប់មិញ ក្រោមលទ្ធផល ១-២។
Aubameyang បានមានឱកាសសម្រេចទីនាំមុខក្រុមភ្ញៀវមួយគ្រាប់នៅនាទី ១៣ តាមរយៈតែតដាច់ចង្កេះ Kepa យ៉ាងស្អាត ប៉ុន្តែមកដល់ចុងតង់រាប់ពីនាទី ៨៣ និង ៨៧ បែរជា Jorginho និង Tammy Abraham មានឱកាសវាយបកផ្ទួនគ្នាសង យកបាន ៣ ពិន្ទុនៅចុងតង់យ៉ាងផុយ។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://www.youtube.com/watch?v=Y7hCj7AuEFA
រំឭកថានៅប្រកួតជុំទី ២០ នេះ Chelsea បានបន្ថែមគម្លាតនៅ Top 4 មាន ៣៥ ពិន្ទុ ខណៈ Arsenal រក្សា ២៤ ពិន្ទុ ប្រឈមធ្លាក់ដល់តំបន់គ្រោះថ្នាក់ប្រសិនប្រកួតបន្តបន្ទាប់នៅតែទទួលបរាជ័យ៕