Vidal ​៖​វា​មិន​សម​ឡើយ ​បើ Barcelona ​មិន​ផ្ដល់ Bonus ​ដល់​ខ្ញុំ​

កីឡាករ Arturo Vidal ​កំពុង​មិន​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប FC Barcelona ​បន្ទាប់​ពី​មិន​ទទួល​បាន​ប្រាក់​២,៤​លាន​អឺរ៉ូ ​ដែល​ជា​ប្រាក់ Bonus ​របស់​គេ​។

ខ្សែ​បម្រើ​ខាង​លើ​ទទួល​បាន​ប្រាក់​១,៧​លាន​អឺរ៉ូ ​សម្រាប់ Bonus ​ឆ្នាំ​មុន ​ប៉ុន្តែ​រូបគេ​ជឿ​ជាក់​ថា​ខ្លួន​សម​តែ​បាន​៤,១​លាន​អឺរ៉ូ ​មិន​មែន​ត្រឹម​១,៧​លាន​អឺរ៉ូ​នោះ​ទេ។ ​កត្ដា​ដែល​បាត់​ប្រាក់​២,៧​លាន​អឺរ៉ូ​នេះ​ហើយ ​ទើប​បាន​ជា​រូបគេ​មិន​ពេញ​ចិត្ត​ហើយ​និយាយ​ជា​សាធារណៈ​តែ​ម្ដង។ ​

Vidal ​បាន​និយាយ​ថា​៖ “​ខ្ញុំ​មិន​ទទួល​បន្ទុក​រឿង​នោះ​ទេ ​អីចឹង​ហើយ​ទើប​ខ្ញុំ​មាន​ភ្នាក់ងារ​របស់​ខ្ញុំ មេធាវី​របស់​ខ្ញុំ ដើម្បី​ថែ​រក្សា​និង​មើល​ពី​ប្រាក់​រង្វាន់ និង​ប្រាក់ Bonus ​នានា​។ វា​មិន​ស្មើ​ភាព​ឡើយ​សម្រាប់​ខ្ញុំ ​បើ​ពិត​ជា​បាត់​លុយ​នេះ​មែន ប៉ុន្តែ​វា​ជា​បញ្ហា​ដែល​ចម្លែក​ចំពោះ​អ្វី​ដែល​យើង​កំពុង​ជួប​នា​ពេល​នេះ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT