Klopp ​៖ Traore ​ជា​ខ្សែ​ប្រយុទ្ធ​ពិបាក​បិទ​បំផុត​

​លោក Jurgen Klopp ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Adama Traore ​របស់ Wolves ​មាន​ទេព​កោសល្យ​ល្អ​ណាស់ ​ហើយ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​មុត​ស្រួច​ខ្លាំង​មិន​ខាន ​បើ​ទទួល​បាន​ការ​បង្ហាត់​ល្អ​ពី​គ្រូ​បង្វឹក។

Adama Traore ​ជា​យុវជន​របស់​ក្រុម Barcelona ​ហើយ​ក៏​ធ្លាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈុត​ដែរ ប៉ុន្តែ​មិន​បាន​ចូល​លេង​នោះ​ទេ។ ​រូបគេ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Aston Villa ​នៅ​ឆ្នាំ​២០១៥ ​បង្ហាញ​ខ្លួន​បាន​១២​ប្រកួត ​មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ Middlesbrough ។ ​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ ​ត្រូវ​បាន​លោក Nuno ​មើល​ឃើញ​ពី​សមត្ថភាព ​ហើយ​ក៏​សម្រេច​ចិត្ត​ទិញ​មក​រួម​ក្រុម Wolves ​នៅ​ឆ្នាំ​២០១៨​ក្នុង​តម្លៃ​ខ្លួន​១៨​លាន​ផោន។

 

ក្រោម​ការ​ណែនាំ​របស់​លោក Nuno ​នេះ​ហើយ ​ទើប Traore ​លេង​បាន​យ៉ាង​ល្អ ​មិន​ត្រឹម​តែ​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ Manchester City ​នោះ​ទេ។ ​កីឡាករ​មាឌ​ធំ​នេះ ​តែងតែ​ជួយ​ក្រុម​បាន​ច្រើន​មែនទែន។ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​ក៏​បាន​ឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​អេស្ប៉ាញ​នេះ​ដែរ។


មុន​ប៉ះ​ក្រុម Wolves ​នៅ​រាត្រី​នេះ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​អះអាង​ថា​៖ “Vardy ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ពិបាក​បិទ ​ប៉ុន្តែ​សម្រាប់ Traore ​កាន់​តែ​ពិបាក​ថែម​ទៀត។ គាត់​ពិត​ជា​មាន​ទេពកោសល្យ​ល្អ ​ទាំង​កាយ​សម្បទា ​និង​បច្ចេកទេស។ ​ថ្ងៃ​ណា​មួយ​គេ​នឹង​ក្លាយ​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​មិន​ខាន”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT