ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានតែងតាំងលោក Shin Tae-yong មកដឹកនាំក្រុម ក្នុងកុងត្រារយៈពេល៣ឆ្នាំ ដោយកាន់ទាំងឈុតធំ និងតូចទាំងអស់។លោក Shin Tae-yong នេះមានកេរ្តិ៏ឈ្មោះល្បីនៅ World Cup ក្រោយពីលោកអាចដឹកនាំក្រុមកូរ៉េខាងត្បូងយកឈ្នះលើក្រុមអាល្លឺម៉ង់បានក្នុងលទ្ធផល ២-០។ ការមកដឹកនាំក្រុមឥណ្ឌូណេស៊ីនេះ ត្រូវបានសាមីខ្លួនបញ្ជាក់ថាចង់ទទួលបានបទពិសោធថ្មីមួយទៀតក្នុងការដឹកនាំក្រុមនៅអាស៊ីអាគ្នេយ៍ ដែលពោរពេញដោយការប្រកួតប្រជែង។
លោក Shin នឹងដឹកនាំក្រុមឈុតធំ U23 និង U20 លេងពានរង្វាន់ជាច្រើនក្នុងឆ្នាំ២០២០ខាងមុខ។ លោករំពឹងថានឹងអាចទទួលបានជោគជ័យដូចលោកគ្រូ Park Hang-seo ដែលទៅដឹកនាំក្រុមវៀតណាមដែរ ព្រោះថាឥណ្ឌូណេស៊ី ជាក្រុមល្អមិនខុសពីវៀតណាមនោះទេ៕
ប្រភព៖ Football-tribe