Barcelona ​គ្មាន​គម្រោង​ទិញ​កីឡាករ​នៅ​ខែ​មករា​ទេ​

​ក្រុម FC Barcelona ​គ្មាន​គម្រោង​ទិញ​កីឡាករ​ថ្មី​ចូល​នា​ខែ​មករា​ឆ្នាំ​២០២០​នេះ​ទេ ព្រោះ​ថា​ពួកគេ​មាន​កីឡាករ​ដែល​ត្រូវ​ការ​គ្រប់គ្រាន់​ហើយ។ក្រុម Barcelona ​បាន​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ច្រើន​ទៅ​ហើយ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ដូច្នេះ​នៅ​ខែ​មករា​នេះ​ពួកគេ​មិន​អាច​ទិញ​កីឡាករ​ថ្មី​ចូល​បាន​ទៀត​ទេ។ ​ទន្ទឹម​គ្នា​នេះ​ដែរ ​ការ​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ក៏​អាច​កើត​មាន​ឡើង​បាន​ដែរ ប្រសិន​បើ​មាន​ក្លឹប​ចង់​បាន ​ហើយ​តម្លៃ​ត្រូវ​គ្នា។

លោក Valverde ​បាន​និយាយ​ដែរ​ថា ​លោក​មិន​ត្រូវ​ការ​កីឡាករ​ថ្មី​មក​បន្ថែម​ទៀត​ទេ។ សមាជិក​ក្នុង​ក្រុម​បច្ចុប្បន្ន​គឺ​គ្រប់គ្រាន់​សម្រាប់​ក្រុម​ហើយ។FC Barcelona ​កំពុង​ឈរ​នៅ​លេខ​១​ក្នុង​តារាង La Liga ​ដោយ​ដាច់​២​ពិន្ទុ ​ពី​ក្រុម Real Madrid ​។ ​មិន​ត្រឹម​តែ​គោលដៅ​យក​ពាន​លីគ​កំពូល​អេស្ប៉ាញ​ទេ ​ក្រុម​មួយ​នេះ​ក៏​មាន​គម្រោង​ដើម្បី​យក​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT