AC Milan ​ប្រកាស​ជា​ផ្លូវការ វត្តមាន​របស់ Zlatan ​មក​រួម​ក្រុម​

​ក្លឹប AC Milan ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ ​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​មក​រួម​ក្រុម​នៅ​ខែ​មករា​នេះ ​ដើម្បី​ជួយ​ស្រោចស្រង់​ក្លឹប​ឡើង​វិញ។Zlanta ​ធ្លាប់​លេង​នៅ​ក្លឹប AC Milan ​២​រដូវ​កាល​មក​ហើយ ដែល​ជា​កន្លែង​រូបគេ​លេង​បាន​៨៥​ប្រកួត ​និង​រក​បាន​៥៦​គ្រាប់ ពី​ឆ្នាំ​២០១០​ដល់​២០១២។ ​សាមី​ខ្លួន​បាន​និយាយ​ដែរ​ថា​រូបគេ​ត្រលប់​ទៅ​ក្លឹប​ដែល​បាន​ផ្ដល់​តម្លៃ​និង​គោរព​ដល់​ខ្លួន។ ទីក្រុង Milan ​ជា​ទី​ក្រុង​គួរ​ឱ្យ​ចង់​រស់​នៅ​ខ្លាំង​ណាស់។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​នឹង​ប្រយុទ្ធ​ជាមួយ​មិត្ត​រួម​ក្រុម​ដើម្បី​ផ្លាស់​ប្ដូរ​នា​រដូវ​កាល​នេះ។ ​ខ្ញុំ​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​សម្រេច​វា​ឱ្យ​បាន”។ Zlatan ​នឹង​បង្ហាញ​វត្តមាន​នៅ​ក្លឹប AC Milan ​នា​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT