ចាញ់​យប់មិញ ​Pep ​ថា​ឱកាស​ប្រជែង​ពាន​របស់ Man City ​សល់​តិច​ណាស់​

ក្រុម Manchester City ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Wolves ​ក្នុង​លទ្ធផល ​៣-២ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។ក្រុម Man City ​បាន​បាត់បង់​អ្នក​ចាំទី​ Ederson ​របស់​ខ្លួន​នៅ​ត្រឹម​នាទី​១២ ​ដើម​តង់​ទី​១។ ​នៅ​សល់​ត្រឹម​គ្នា​១០​នាក់​មែន ប៉ុន្តែ​ក្រុម​របស់​លោក Pep ​នៅ​តែធ្វើ​បាន​ល្អ ​ដោយ​អាច​រក​គ្រាប់​បាល់​បាន​២​គ្រាប់ ដោយ​កីឡាករ​Sterling ​នៅ​នាទី​២៥ ​និង​៥០។ យ៉ាងណាមិញ ​ក្រុម​ម្ចាស់​ផ្ទះ Wolves ​ក៏​មិន​ឱ្យ​ឱកាស​រំលង​ទៅ​ដែរ ​ពួកគេ​បាន​ព្យាយាម​រហូត​រក​បាន​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​វិញ​ឯ​ណោះ។

លទ្ធផល​ចាញ់ ៣-២ ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​លោក Pep យល់​ថា​ឱកាស​ប្រជែង​ពាន​រង្វាន់​នា​រដូវ​កាល​នេះ ​ហាក់​ដូចជា​ឆ្ងាយ​ទៅ​ហើយ ព្រោះ​បច្ចុប្បន្ន​នេះ​គម្លាត​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង​ដល់​ទៅ ​១៤​ពិន្ទុ​ទៅ​ហើយ។ ​អ្វី​ដែល​ក្រុម Man City ​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​គឺ​ត្រឹម​ព្យាយាម​ឱ្យ​បាន​ល្អ​បំផុត​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​ក្នុង​តំបន់ Top 4 ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT