គ្រាន់​តែ​លឺ Real ចង់​បាន PSG ឆ្លេឆ្លា​ចង់​ត​កុងត្រា ៥ ឆ្នាំ​ឲ្យ Mbappe ថែម​ប្រាក់​ពលកម្ម…

ក្លឹប Paris Saint-Germain បាន​នឹង​កំពុង​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ Klyian Mbappe ព្រមព្រៀង​លើ​ការ​ត​កុងត្រា​ថ្មី​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប ក្រោយ​ល្ហិចល្ហៀង​ Real Madrid កំពុង​ដាក់​ចិត្ត​ចង់​បាន។

យុវជន​បារាំង​ជា​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​បំផុត​មួយ​សម្រាប់ PSG ទើប​ហេតុ​នេះ​រុញ​ឲ្យ​ក្លឹប​ហ៊ាន​ចាយ​ប្រាក់​ពលកម្ម​សម្រាប់​រូប​គេ​ដល់​ទៅ ៣២ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ឲ្យ​តែ​ព្រម​ទម្លាក់​ចុង​ប៊ិច​លើ​កុងត្រា ៥ ឆ្នាំ និង​ជៀស​ឆ្ងាយ​ពី​ការ​ចង់​បាន​របស់ Real Madrid។ នេះ​បើ​តាម​ប្រភព Nicolo Schira បាន​ចុះ​ផ្សាយ។

គួរ​រំឭក​ថា​ទំនាក់ទំនង​រវាង Zinedine Zidane និង Mbappe គឺ​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ខ្លាំង​បំផុត ព្រោះ​អ្នក​ទាំង​ពីរ​មាន​សញ្ជាតិ​កំណើត​ជា​ជនជាតិ​បារាំង​ដូច​គ្នា។ នៅ​ករណី​នេះ​បើ Real បរាជ័យ​យក​ Mbappe ក៏​នឹង​បង្វែរ​រ៉ាដា​ទៅ​លើ Neymar វិញ​ផង​ដែរ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT