ទាំង Juve&Inter ដាក់​គោលដៅ​តែ​មួយ លើ​រ៉ាដា​តម្លៃ​ខ្លួន ១០០ លាន​ម្នាក់

តាម​របាយការណ៍​ពី Repubblica បាន​ឲ្យ​ដឹង​ថា​តារា​ឆ្នើម​ប្រចាំ​ក្លឹប Lazio គឺ Sergej Milinkovic-Savic បាន​នឹង​កំពុង​ក្លាយ​ជា​រ៉ាដា​ដ៏​សំខាន់​មួយ​រូប ក្រោម​ក្រសែ​ភ្នែក​របស់​ក្លឹប Inter Milan និង Juventus។

កីឡាករ​ស៊ែប៊ី​ហាក់​ទទួល​បាន​ភាព​លេចធ្លោ​ខ្លាំង​នា​រដូវ​កាល​នេះ ដោយ​កន្លង​ទៅ​ក៏​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជួយ​ឲ្យ Lazio បំបែក​ក្រុម​មិន​ដែល​ចាញ់ Juventus ទាំង​នៅ Serie A និង​លើក​ពាន Supercoppa Italiana ថែម​ទៀត​ផង។

តាម​របាយការណ៍​ចុង​ក្រោយ​តម្លៃ​ខ្លួន​របស់​ Savic ទំនង​ជា​ ១០៥ លាន​អឺរ៉ូ ដោយ​កាល​ពី​ឆ្នាំ ២០១៥ រូប​គេ​ផ្លាស់​ចេញ​ពី Genk ​ថ្លៃ​ត្រឹម ១៨ លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ។

ជា​ខ្សែ​បម្រើ​ជោគជ័យ​មួយ​រូប បុរស​វ័យ ២៤ ឆ្នាំ​រូប​នេះ​រក​បាន ៤ គ្រាប់​ហើយ​ជាមួយ​ការ Assist ៧ លើក​ក្នុង​ការ​បង្ហាញ​ខ្លួន ២១ ប្រកួត​សរុប៕ ប្រភព៖ AF

  • ទាំង Juve&Inter ដាក់​គោលដៅ​តែ​មួយ លើ​រ៉ាដា​តម្លៃ​ខ្លួន ១០០ លាន​ម្នាក់