ក្តៅ! កីឡាករ Arsenal ម្នាក់ ព្រមព្រៀង​ផ្លាស់​ទៅ​ចូលរួម​នៅ Bundesliga ហើយ

តាម​ការ​លើក​ឡើង​របស់​អ្នករត់ការ​ Jose Noguera បាន​បញ្ជាក់​ពី​ដំណឹង​ច្បាស់ការ​ថា​កីឡាករ​ស្វីស Granit Xhaka បាន​ព្រមព្រៀង​ការ​ចរចា​លក្ខណៈ​បុគ្គល​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​នៅ​លីគ​អាល្លឺម៉ង់ Bundesliga ជា​ផ្លូវការ​ហើយ។

បុរស​វ័យ ២៧ ឆ្នាំ នឹង​សម្រេច​ចាកចេញ​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ​នេះ ដោយ​បច្ចុប្បន្ន​គឺ​រង់ចាំ​តែ​ការ​ចរចា​តម្លៃ​ផ្លាស់ចេញ​រវាង​ភាគី​ក្លឹប​ទាំង​សងខាង​តែ​ប៉ុណ្ណោះ។

ប្រាប់ Sky Sport លោក Noguera និយាយ​ថា៖ “ខ្ញុំ​និយាយ​ដោយ​ស្មោះត្រង់ គឺ​យើង​បាន​ព្រមព្រៀង​ជាមួយ​ក្លឹប Hertha BSC ហើយ​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់ ដោយ​យើង​បាន​ប្រាប់​រឿង​នេះ​ទៅ​កាន់​ប្រធាន​ក្លឹប​លោក Raul Sanllehi និង​ប្រធាន​ផ្នែក Edu ហើយ​ដែរ ក៏​ដូច​ជា​អ្នក​បង្វឹក​ថ្មី​លោក Mikel Arteta”។

លោក​សង្កត់​ធ្ងន់៖ “Arsenal ក៏​បាន​ណែនាំ​គ្រប់​ជំហាន​នៃ​ការ​ដោះដូរ​នេះ​ដែរ ពោល​គឺ Hertha ក៏​បាន​ដឹង​លឺ​ច្បាស់​ដូច​គ្នា ជា​រួម​យើង​រង់ចាំ​ស្តាប់​តែ​តម្លៃ​ខ្លួន​នៃ​ការ​ផ្លាស់ចេញ​មួយ​គត់”។

ទន្ទឹម​ដែល​ទីផ្សារ​ដោះដូរ​ត្រូវ​បើក​ទ្វារ​នៅ ៥ ​ថ្ងៃ​បន្ទាប់ បែប​នេះ​សេចក្តី​ប្រកាស​ផ្លូវការ​ក៏​ប្រហែល​ជា​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ពេល​នោះ​ផង​ដែរ៕ ប្រភព៖ FoxSportAsia​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT