អ្នក​គាំទ្រ Messi ​ម្នាក់ ​ចង ​ក ​សម្លាប់​ខ្លួន ​ក្រោយ​ពី​ចាញ់​បារាំង ​ធ្លាក់ World Cup

អ្នក​គាំទ្រ​ស្មោះស្ម័គ្រ​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​និង​ជា Fan ​របស់ Lionel Messi ​ផង​នោះ ​បាន​ចង​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​កាល​ពី​ម្សិលមិញ​នេះ ​ដោយសារ​តែ​ក្រុម​ខ្លួន​គាំទ្រ​ធ្លាក់​ពី World Cup 2018 ​នេះ។

អ្នក​គាំទ្រ​រូប​នោះ​ឈ្មោះ​ថា​ Mantosh Haldar អាយុ​២០​ឆ្នាំ ជា​ជនជាតិ​ឥណ្ឌា។ ​ឪពុក​របស់​គេ​បាន​បញ្ជាក់​ថា ​Mantosh ​ជា​អ្នក​គាំទ្រ​ខ្លាំង​ម្នាក់​របស់​ជម្រើស​ជាតិ​អាហ្សង់ទីន ​ជា​ពិសេស​គឺ Maradona ​និង Messi ​តែ​ម្ដង។ ក្នុង​ការ​ប្រកួត​ជាមួយ​បារាំង Mantosh ​ពិត​ជា​ខូច​ចិត្ត​ខ្លាំង​ណាស់ ​ព្រោះ​រូបគេ​រំពឹង​ថា​អាហ្សង់ទីន​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ។ ​ក្រោយ​ចប់​ការ​ប្រកួត រូបគេ​មិន​បាន​និយាយ​រក​នរណា​ឡើយ ​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ក៏​ប្រទះ​ឃើញ​ចង​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់​តែ​ម្ដង។

នេះ​ជា​ករណី​ទី​២​ហើយ​នៅ​ឥណ្ឌា ​ដែល​មាន​អ្នក​គាំទ្រ​បាល់ទាត់ ​សម្លាប់​ខ្លួន ក្រោយ​ពី​ក្រុម​ដែល​ពួកគេ​ស្រលាញ់​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ FIFA World Cup 2018 ​នេះ។ ដោយ​ករណី​ដំបូង គឺ​អ្នក​គាំទ្រ​លោត​ទឹក​សម្លាប់​ខ្លួន ​ពេល​អាហ្សង់ទីន​ចាញ់​ក្រុម​ក្រូអាត ៣-០៕ប្រភព៖ Timesnownews

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT