កាត​លឿង​ ១៥ វិនាទី​យប់​មិញ ឈ្មោះ McTominay ចារ​ក្នុង​ប្រវត្តិសាស្រ្ត​ហើយ

ខ្សែ​បម្រើ​ក្លឹប​បិសាច​ក្រហម Manchester United គឺ​កីឡាករ Scott McTominay បាន​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់​ហើយ តាម​រយៈ​កំណត់ត្រា​រង​ពិន័យ​កាត​លឿង​លឿន​បំផុត​ក្នុង​ការ​ប្រកួត ដោយ​ត្រឹម​វិនាទី​ទី ១៥ គេ​បាន​បង្ក​កំហុស ហើយ​ដល់​វិនាទី ២៤ អាជ្ញាកណ្តាល​លើក​កាត​ពិន័យ។

Scott ហាក់​ទទួល​បាន​ការ​បន្ធូរបន្ថយ​ច្រើន​ហើយ​សម្រាប់​ចំណាត់ការ​កាត់​សេចក្តី​របស់​អាជ្ញាកណ្តាល​លោក Kevin Friend ដោយ​នៅ​ពាក់​កណ្តាល​តង់​ទី​ ១ កីឡាករ​ស្កុតឡែន​បាន​បង្ក​កំហុស​នៅ​បាល់ Counter Attack របស់ Newcastle ម្តង​ទៀត ប៉ុន្តែ​សំណាង​ល្អ​មិន​ទទួល​កាត​លឿង​ជា​លើក​ទី​ពីរ​ស្មើ​នឹង​កាត​ក្រហម​មួយ។

រំឭក​ថា​កីឡាករ​វ័យ ២៣ ឆ្នាំ​បាន​ផ្លាស់​មក​ចូលរួម​នៅ Man Utd ​ឈុត​ធំ​នា​អំឡុង​ឆ្នាំ ២០១៧ ក្រោម​ការ​ជ្រើសរើស​នៃ​ជំនាន់​គ្រូ​ចាស់​លោក Jose Mourinho៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT