សហព័ន្ធបាល់ទាត់កម្ពុជាឧបត្ថម្ភក្រុមកីឡាករទាំង៣២នាក់នៃឈុតចូលរួមព្រឹត្តិការណ៍ SEA Games ៣២ម៉ឺនដុល្លារ

សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសឧបត្ថម្ភជាប្រាក់លើកទឹកចិត្តដល់ក្រុមការងារគ្រូបង្វឹក និងក្រុមកីឡាករទាំង៣២នាក់នៃឈុតចូលរួមព្រឹត្តិការណ៍ SEA Games ២០១៩ កន្លងទៅ ដោយក្នុងមួយអ្នកទទួលបាន ១០០០ដុល្លារសហរដ្ឋអាមេរិកសរុប៣២ម៉ឺនដុល្លារ។

រំលឹកឡើងមកវិញថា ក្រុមជម្រើសជាតិកម្ពុជា U22 បានបង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ដោយបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គិតតាំងពីបង្កើតព្រឹត្តិការណ៍កីឡាចម្រុះអាស៊ីអាគ្នេយ៍ ៦០ឆ្នាំមកនេះ។

https://www.facebook.com/BTVCambodia/videos/449249512619304/

កម្ពុជា ស្ថិតនៅពូល A រួមជាមួយ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ទីម័រខាងកើត និងម្ចាស់ផ្ទះហ្វីលីពីន ខណៈបានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី២ ក្នុងពូល តែចាញ់វៀតណាមក្នុងវគ្គខ្វែង និងបន្តចាញ់មីយ៉ាន់ម៉ាសារជាថ្មី ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខរៀងទី៣ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT