AC Milan ​ជិត​ទិញ​បាន Zlatan ​មក​លេង​នៅ​អ៊ីតាលី​ហើយ​

​Zlatan Ibrahimovic ​កាន់​តែ​កៀក​ក្នុង​ការ​ត្រលប់​ទៅ​លេង​នៅ​ក្លឹប AC Milan ​វិញ​ហើយ ​ក្រោយ​ពី​ការ​ចរចា​គ្នា​ត្រូវ ​ក្នុង​កុងត្រា​១៨​ខែ ​ជាមួយ​ប្រាក់​៤,៣​លាន​ផោន​។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​បាន​ចាកចេញ​ពី​ក្រុម LA Galaxy ​ក្រោយ​ពី​ជួយ​ក្រុម​នេះ​បញ្ចប់​រដូវ​កាល​មុន។ ​ប៉ុន្មាន​ខែ​មក​ហើយ ​ក្រោយ​ពី​ការ​ចាកចេញ ​លោក​មិន​ទាន់​សម្រេច​ចិត្ត​ថា​នឹង​ទៅ​លេង​នៅ​ក្លឹប​ណា​ទេ ​ប៉ុន្តែ​ក៏​មិន​ទាន់​ព្យួរ​ស្បែក​ជើង​ដែរ។ ​ពេល​នេះ ​ក្រុម AC Milan ​កំពុង​ទាក់ទង ​ហើយ​រំពឹង​ថា​អាច​នឹង​នាំ​កីឡាករ​ស៊ុយអែត​នេះ ​ទៅ​ជួយ​ក្រុម​បាន​នៅ​ខែ​មករា​ខាង​មុខ​នេះ។

Zlatan ​ធ្លាប់​លេង​ឱ្យ​ក្រុម AC Milan ​បាន​២​រដូវ​កាល​ដែរ ​ដោយ​បង្ហាញ​ខ្លួន​៧៧​ប្រកួត រក​បាន​៥១​គ្រាប់​ឯ​ណោះ។ ​២​រដូវ​កាល​នេះ លោក​ជួយ​ក្រុម​ឈ្នះ​ពាន​បាន​២​ដែរ គឺ Serie A ​និង Supercoppa Italiana ​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT