ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Newcastle United ក្នុងលទ្ធផល ៤-១ នាការប្រកួតនៅយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ គេសង្កេតឃើញក្រុមបិសាចក្រហម លេងបានយ៉ាងល្អនៅតំបន់ប្រយុទ្ធ។ ជាពិសេសខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Mason Greenwood តែម្ដង ដែលអាចរកគ្រាប់បាល់បាន១គ្រាប់ផងដែរក្នុងការប្រកួត។ ខ្សែប្រយុទ្ធស្លាបនេះ រកបាន៨គ្រាប់ហើយឱ្យក្រុមបិសាចក្រហមនារដូវកាលនេះ ហើយក្លាយជាកីឡាករក្មេងជាងគេក្នុងលីគដែលរកគ្រាប់បាល់បានច្រើនគ្រាប់។
លោក Solskjaer បាននិយាយចំពោះ Greenwood ថា៖ “មិនមានកីឡាករច្រើនទេ ដែលវ័យប៉ុណ្ណឹងអាចរកគ្រាប់បាល់បានច្រើនដោយប្រើបច្ចេកទេសល្អៗដូច្នេះ។ ជើងទាំងពីររបស់គេ អាចប្រើបានយ៉ាងស្ទាត់ជំនាញ។ Cristiano អាចរកគ្រាប់បាល់បានច្រើនដោយជើងឆ្វេងរបស់គេ ប៉ុន្តែសម្រាប់ Mason អាចប្រើបានទាំងសងខាង។ គាត់ជាអ្នកបញ្ចប់ទីល្អម្នាក់នៅថ្ងៃអនាគត”៕បករភព៖ Dailymail