Rodgers ​៖ ​វា​ពិបាក​ណាស់​ក្នុង​ការ​មិន​ឱ្យ Liverpool ​ឈ្នះ​ពាន​រដូវ​កាល​នេះ​

​ក្រុម Leicester City ​របស់​លោក Brendan ​Rodgers ​បាន​បរាជ័យ​ធ្ងន់​ក​ក្នុង​ដី​ខ្លួន​ឯង ​៤-០ ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​។

ក្រោយ​ចប់​ការ​ប្រកួត​នេះ ​លោក Rodgers ​បាន​និយាយ​កូន​ក្រុម​របស់​លោក​មិន​មាន​អារម្មណ៍​មូល​ផ្ដោត​លើ​ការ​ប្រកួត​ឡើយ។ ពួកគេ​ចាប់​ផ្ដើម​ដោយ​មាន​ការ​ភ័យ​ៗ ​ដូច្នេះ​ហើយ​ទើប​បណ្ដោយ​ឱ្យ​ក្រុម Liverpool ​លេង​បាន​តាម​ចិត្ត រហូត​មាន​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​ដូច្នេះ​។ ​អ្នក​ចាត់ការ​រូប​នេះ បាន​បន្ថែម​ទៀត​ថា​សម្រាប់​រដូវ​កាល​នេះ ​ពិបាក​ក្នុង​ការ​មិន​ឱ្យ​ក្រុម Liverpool ​ឈ្នះ​ពាន​រង្វាន់​ខ្លាំង​ណាស់ ព្រោះ​កីឡាករ​ទាំង​អស់​របស់​ពួកគេ​កំពុង​មាន​ទឹក​ចិត្ត​ខ្លាំង។


នេះ​អាច​ជា​រដូវ​កាល​របស់​ក្រុម Liverpool ​ក្នុង​ការ​ស្គាល់​ជាតិ​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​វិញ​ហើយ ក្រោយ​ពី​ពួកគេ​ខកខាន​ឈ្នះ​ពាន​រង្វាន់​នេះ​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។ ​មិន​ត្រឹម​តែ​ពាន​លីគ​អង់គ្លេស​ទេ ​ក្នុង​ពាន UEFA Champions League ​ក្រុម​របស់​លោក Klopp ​ក៏​ធ្វើ​បាន​ល្អ​ដូច​គ្នា៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT