ប្រកួត​ដំបូង Ancelotti ​នាំ Everton ​ឱ្យ​ស្គាល់​ជ័យជម្នះ​វិញ

​ក្រុម Everton ​បាន​ស្គាល់​ជ័យជម្នះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​ហើយ​កាល​ពី​យប់មិញ ដោយ​ឈ្នះ​ក្រុម Burnley ​១-០ ​ក្នុង​លីគ​អង់គ្លេស។

ក្រុម Everton ​ដុន​ដាប​ខ្លាំង​នា​រដូវ​កាល​នេះ ​ដោយ​ត្រូវ​បណ្ដេញ​អ្នក​ចាត់ការ​ចេញ ​ហើយ​នាំ​យក​លោក Ancelotti ​មក​ជំនួស​ដើម្បី​ស្រោចស្រង់​ក្លឹប​នេះ​ឡើង​វិញ។ ​ប្រកួត​ដំបូង​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជា​ខ្លាំង ​ព្រោះ​លេង​ក្នុង​ដី​ខ្លួន​ឯង ​ហើយ​ទទួល​បាន​លទ្ធផល​ល្អ ​ឈ្នះ Burnley ​បាន​ក្នុង​លទ្ធផល ១-០ ​ទៅ​ទៀត។ ​១​គ្រាប់​ជ័យជម្នះ​នេះ​ធ្វើ​បាន​ដោយ Dominic Calvert-Lewin ​នៅ​នាទី​៨០។

លោក Ancelotti ​បាន​និយាយ​ថា​គម្រោង​របស់​លោក​នឹង​នាំ​ក្រុម Everton ​នេះ​ឱ្យ​ខ្លាំង​ឡើង​វិញ។ ​ការ​ទៅ​លេង​នៅ​ពាន​រង្វាន់ UEFA Champions League ​គឺ​ជា​គោលដៅ ​ហើយ​វា​ក៏​មិន​មែន​ជា​រឿង​មិន​អាច​ទៅ​រួច​នោះ​ទេ​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT