នរណា​ទប់ Liverpool ​ជាប់ ​ក្រោយ​ឈ្នះ Leicester City ​នៅ​យប់មិញ​ទៀត​

​ក្រុម Liverpool ​បាន​បន្ដ​យក​ឈ្នះ​លើ​ក្រុម Leicester City ​ក្នុង​លទ្ធផល ​៤-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​ថ្ងៃ Boxing Day ។

Trent Alexander-Arnold ​ជា​តួ​ឯក​សម្រាប់​ក្រុម​ហង្ស​ក្រហម​នា​ការ​ប្រកួត​យប់មិញ​នេះ។ ​ដោយ​រូបគេ​បាន​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២​គ្រាប់ ​ស៊ុត​ខ្លួន​ឯង​១​គ្រាប់ និង​បង្កើត​បាល់​ប៉េណាល់ទី​បាន​១​គ្រាប់​ទៀត។ ​វា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​បំផុត ព្រោះ​ថា​បច្ចុប្បន្ន​នេះ​ក្រុម Liverpool ​ដាច់​ក្រុម​លេខ​២ ​ដល់​ទៅ​១៣​ពិន្ទុ​ទៅ​ហើយ។

លោក Klopp ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​នេះ​ដែរ ថា​ក្រុម​របស់​លោក​លេង​បាន​ល្អ​មែនទែន​ទល់​ក្រុម Leicester City ​នេះ។ ​វា​ជា​ការ​បង្ហាញ​ច្បាស់​ថា​ពួកគេ​ចង់​ឈ្នះ​ពាន​រង្វាន់​និង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ឱ្យ​ក្រុម Liverpool ​ស្គាល់​ពាន​រង្វាន់​លីគ​ឡើង​វិញ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT