កូន​ក្រុម Man City មួយ​រូប ប្រែ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​ដាច់​គេ​នៅ Premier League

មិន​មែន Salah ឬ Mane របស់​ហង្ស​ក្រហម​នោះ​ទេ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​នៅ ក្របខ័ណ្ឌ​ Premier League របស់​អង់គ្លេស ផ្ទុយ​ទៅ​វិញ​គឺ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​មេឃ​ខៀវ Man City ឯ​ណេះ​ទេ។ នេះ​បើ​តាម​របាយការណ៍​ពី TransferMarkt បាន​បង្ហាញ។

នោះ​គឺ​កីឡាករ​លេង​នៅ​តំណែង​ប្រយុទ្ធ​ស្លាប Raheem Sterling ដែល​មាន​តម្លៃ​ខ្លួន​ប្រមាណ ១៦០ លាន​អឺរ៉ូ វ៉ាដាច់​កីឡាករ​រូប​ណាៗ​ទាំង​អស់​នៅ​លីគ​កំពូល​អង់គ្លេស។

អ្នក​ឈរ​ចំណាត់ថ្នាក់​បន្ទាប់​គឺ​មិត្ត​រួម​ក្រុម Kevin de Bruyne ដែល​ថ្លៃ ១៥០ លាន​អឺរ៉ូ ស្មើ​នឹង​តម្លៃ​ខ្លួន​របស់ Harry Kane, Mohamed Salah និង Sadio Mane។ បែប​នេះ​សម្រាប់​ក្លឹប​ដែល​សម្លឹង​ឃើញ Sterling ទំនង​ជា​ត្រូវ​ចាយ​លុយ​ក្រាស់​បន្តិច ​ប្រសិន​ចង់​យក​រូប​គេ​ចេញ​ពី Etihad៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT