Arteta ថា​ធ្លាប់​ចាប់​ចិត្ត​ចង់​បាន​កីឡាករ Ars រូប​នេះ ពេល​ខ្លួន​នៅ​ជា​ដៃ​ស្តាំ​លោក Ppe

អ្នកចាត់ការ​ក្លឹប​កាំភ្លើង​ធំ Arsenal លោក Mikel Arteta បាន​ទម្លាយ​នូវ​រឿងរ៉ាវ​កាល​ពី​អតីតកាល​មួយ អំឡុង​នៅ​ជា​ជំនួយ​ការ​របស់​លោក Pep Guardiola នៅ​ក្លឹប Manchester City ថា​ពេល​នោះ​ធ្លាប់​ចាប់​ចិត្ត​ចង់​នាំ​យក Granit Xhaka មក​ចូលរួម។

លោក Arteta និយាយ​ថា៖ “នៅ​ពេល​ខ្ញុំ​ចេញ​ពី Arsenal ទៅ Man City ដើម្បី​ចូលរួម​ការ​ហ្វឹកហាត់ គឺ​យើង​មាន​ចុច​ឈ្មោះ Xhaka ក្នុង​បញ្ជី​កីឡាករ​ដែល​យើង​ចង់​បាន នេះ​ហើយ​បង្ហាញ​ពី​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​គេ​កម្រិត​ណា ហើយ​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជួយ​គេ ដោយ​គ្រប់​យ៉ាង​មិន​មែន​សម្រាប់​ខ្ញុំ តែ​សម្រាប់​ក្លឹប​ទាំង​មូល”។

រំឭក​ថា Xhaka ​នា​រដូវ​កាល​នេះ​បាន​បង្ហាញ​ខ្លួន ១៣ លើក​ហើយ​ឲ្យ​ក្លឹប​កាំភ្លើង​ធំ ដោយ​រូប​គេ​បាន​ចាយ​ពេល​ ៣ ឆ្នាំ ក្រោយ​ចាកចេញ​ពី Borussia Monchengladbach៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT