Berbatov ​ចង្អុល​ឈ្មោះ​កីឡាករ Liverpool មួយ​រូប ដែល​ថា​លេចធ្លោ​ជាង​គេ​បង្អស់

Dimitar Berbatov អតីត​ខ្សែ​ប្រយុទ្ធ​នៅ​ក្លឹប​បិសាច​ក្រហម បាន​បង្ហាញ​ការ​ជឿជាក់​ថា Sadio Mane គឺ​ជា​តារា​ឆ្នើម​លេចធ្លោ​ជាង​គេ​ប្រចាំ​ក្របខ័ណ្ឌ Premier League ។

ត្បិត Mohamed Salah និង Virgil van Dijk ស្ថិត​ក្នុង​កម្រិត​ខ្ពស់​តែ​មួយ​ដូច​គ្នា ប៉ុន្តែ Berbatov ហាក់​បាក់​ចិត្ត​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​សេណេហ្គាល់​រូប​នេះ​ជាង ដោយ​លោក​ប្រាប់ Betfair ថា៖ “រយៈ​ពេល​ចុង​ក្រោយ​នេះ ប្រសិន​នឹក​ដល់​ឈ្មោះ​កីឡាករ​ដែល​ឈរ​ដាច់​គេ​បំផុត​នោះ​គឺ Sadio Mane”។

លោក​បន្ត៖ “សម្រាប់ Mane គឺ​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ ទាំង​ទម្រង់​នៃ​ការ​លេង ការ​ស៊ុត​និង​ការ Assist គឺ​គេ​មាន​គ្រប់​បែប​គ្រប់​សព្វ ហើយ​ទាំង​ដែល​គេ​មាន​វ័យ​ត្រឹម ២៧ ឆ្នាំ​ប៉ុណ្ណោះ”។

“ជាង​នេះ Mane មាន​ទាំង​ល្បឿន​ដ៏​អស្ចារ្យ តុល្យភាព​នៃ​ការ​លេង ហើយ​គេ​នៅ​តែ​អាច​អភិវឌ្ឍ​ខ្លួន និង​កន្លង​ទៅ​កាន់​តែ​ពិសេស​គឺ​មាន​ឈ្មោះ​នៅ​លេខ​រៀង​ទី ៤ ក្នុង​ចំណាត់ថ្នាក់ Ballon d’Or ទៀត​ផង”៕ ប្រភព៖ Metro

  • Berbatov ​ចង្អុល​ឈ្មោះ​កីឡាករ Liverpool មួយ​រូប ដែល​ថា​លេចធ្លោ​ជាង​គេ​បង្អស់