PSG កំពុង​ទាក់ទង​អតីត​គ្រូ​ចាស់​របស់ Ronaldo ឲ្យ​មក​ដឹកនាំ​ជំនួស Tuchel​

តាម​របាយការណ៍​ពី Le 10 Sport បាន​ចុះ​ផ្សាយ​ថា​ក្លឹប PSG ​បាន​នឹង​កំពុង​ទាក់ទង​ទៅ​កាន់​លោក Massmiliano Allegri ដើម្បី​ត្រៀម​ចូល​ជំនួស​តំណែង​គ្រូ​ដឹកនាំ​បច្ចុប្បន្ន Thomas Tuchel។

Tuchel ​បាន​ធ្វើ​ឲ្យ​អនាគត​របស់​លោក​មាន​ភាព​មិន​ប្រាកដប្រជា ​ក្រោយ​ដឹកនាំ​ផ្នែក​នៃ​ការ​ប្រកួត​ខ្លះ​មិន​សូវ​ជា​បាន​ល្អ ញាំង​ឲ្យ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប​កាន់​តែ​ពុះ​កញ្រ្ជោល​ក្នុង​ការ​សម្រេច​ចិត្ត​ជុំវិញ​កៅអី​អ្នកចាត់ការ​ថ្មី។

កុងត្រា​របស់ Tuchel ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២១ ឯ​ណោះ ហើយ​បេក្ខភាព​បច្ចុប្បន្ន​ពីរ​រូប​មាន​ទាំង​លោក Allegri និង Leonardo ​គឺ​ជា​ភាគរយ​ដែល​ក្លឹប​សម្លឹង​ឃើញ។ បើ​ការ​ចាត់តាំង​សម្រេច​ណា ទំនង​នឹង​អាច​ធ្វើ​ទៅ​បាន​នៅ​ខែ​មិថុនា ឆ្នាំ​ក្រោយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT