Cantona៖ ​Man Utd ​លេង ដូច​តា​ចាស់​កំពុង​រួម​ភេទ​

Cantona ​វីរបុរស​របស់​ក្រុម​បិសាច​ក្រហម Manchester United ​បាន​អះអាង​ថា​ទម្រង់​លេង​របស់​ក្រុម​បិសាច​ក្រហម​នា​ពេល​បច្ចុប្បន្ន​នេះ​គួរ​ឱ្យ​ធុញ​មើល​ណាស់។

​ក្រុម​របស់​លោក Ole Gunnar Solskjaer ​លេង​ល្អ​តែ​ពេល​ប៉ះ​ក្រុម​ខ្លាំង​ៗ​ប៉ុណ្ណោះ ​ខណៈ​ដែល​លេង​ទល់​ក្រុម​ខ្សោយ​ៗ​ឬ​ល្មម​ៗ​វិញ ​ពួកគេ​ហាក់​ដូចជា​មិន​មាន​ចិត្ត​ចង់​ឈ្នះ​នោះ​ទេ។ ​ជាក់​ស្ដែង​ប្រកួត​មុន​ឈ្នះ Man City ​បាន ប៉ុន្តែ​ក្រោយ​មក​មក​ចាញ់​ក្រុម​បាត​តារាង Watford ​ទៅ​វិញ។ ​ការ​​លេង​របៀប​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន សូម្បី​តែ​វីរបុរស​ក្លឹប​នេះ​ក៏​មិន​ពេញ​ចិត្ត​ដែរ។

លោក Cantona ​អតីត​ម្ចាស់​អាវ​លេខ​៧​របស់​ក្រុម Man Utd ​បាន​និយាយ​ថា​៖ “Man Utd លេង​បច្ចុប្បន្ន​នេះ គឺ​លេង​ដូច​បុរស​ចំណាស់​ម្នាក់​កំពុង​រួម​ភេទ​អីចឹង។ ​ពួកគេ​បាន​ព្យាយាម​ខ្លាំង ប៉ុន្តែ​លទ្ធផល​វិញ​បាន​ត្រឹម​ខក​បំណង​ប៉ុណ្ណោះ។ ​ពេល​ខ្ញុំ​និយាយ​បែប​នេះ ​ខ្ញុំ​សុំទោស ប៉ុន្តែ​វា​ពិត​ជា​អីចឹង​មែន”៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT