Yokohama ​ទិញ​ដាច់ ​Theerathon ​តម្លៃ​ខ្លួន​ជាង​១​លាន​ដុល្លារ​

​ក្លឹបYokohama ​របស់​លីគ​កំពូល​ជប៉ុន​បាន​ទិញ​យក​ខ្សែ​ការពារ​ស្លាប​ Theerathon ​ពី​ក្រុម​ Muangthong United ​ហើយ​ក្នុង​តម្លៃ​ខ្លួន​ជាង​១​លាន​ដុល្លារ។

Theerathon ​បាន​ចំណាយ​ពេល​ពេញ​១​រដូវ​កាល​ជាមួយ​ក្រុម Yokohama F. Marinos ​ហើយ​រូបគេ​ជា​កីឡាករ​ឆ្នើម​ម្នាក់​ដែល​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់ J League ​ជា​លើក​ដំបូង​ចាប់​ពី​ឆ្នាំ​២០០៤​មក។ កីឡាករ​ថៃ​រូប​នេះ​ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​របស់​លីគ​ជប៉ុន​ផង​ដែរ តែ​មិន​អាច​ជាប់​ដល់​ជម្រើស​១១​នាក់​ល្អ​ប្រចាំ​ឆ្នាំ​នោះ​ទេ។

ប្រភព​នៅ​ថៃ​បាន​បញ្ជាក់​ថា​ក្លឹប​នៅ​ជប៉ុន​បាន​ផ្ដល់​តម្លៃ​ខ្លួន​៣៥​លាន​បាត ​ស្មើ​នឹង​ជាង​១​លាន​ដុល្លារ​ទៅ​ឱ្យ​ក្លឹប​ Muangthong ​។ ដោយ​តម្លៃ​នេះ​គឺ​ស្មើ​នឹង​តម្លៃ​ដែល​ក្លឹប Muangthong ​បាន​ទិញ​ខ្សែ​ការពារ​ខាង​លើ​ពី​ក្រុម Buriram United ​មក​កាល​ពី​ឆ្នាំ ២០១៦​ដែរ។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា Theerathon ​ទទួល​បាន​តម្លៃ​ខ្លួន​ជាង​៤​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ​នៅ​ពេល​លេង​នៅ​ក្លឹប​ជប៉ុន​នេះ៕ប្រភព៖ Football


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT