Klopp ​៖ ​៣​ថ្ងៃ លេង​២​ប្រកួត ​ពិត​ជា​រឿង​អាក្រក់​ខ្លាំង​ណាស់​

​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​នៅ​ថ្ងៃ Boxing Day ​ពិត​ជា​រឿង​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​កីឡាករ​។

​ការ​ប្រកួត Boxing Day ​ដែល​ជា​ការ​ប្រកួត​ជាប់​គ្នា​សឹង​រាល់​ថ្ងៃ​របស់​ពាន​រង្វាន់ English Premier League ​បាន​ចូល​មក​ដល់​នៅ​រាត្រី​នេះ​ហើយ។ ​ក្រុម​លេខ​១ Liverpool ​នឹង​ត្រូវ​ប៉ះ​ក្រុម Leicester City ​ដែល​ជា​ក្រុម​កំពុង​ប្រដេញ​ពី​ក្រោយ។ ​លោក Klopp ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​នៅ​រាត្រី​នេះ នឹង​មិន​ងាយ​ស្រួល​ឡើយ ព្រោះ​ក្រុម Leicester City ​មាន​កីឡាករ​ល្អៗ​ច្រើន ជា​ពិសេស​ក្រោម​ការ​ដឹក​នាំ​របស់​លោក Rodgers ​តែ​ម្ដង។

លោក Klopp ​បាន​បន្ដ​ទៀត​ថា ​អ្វី​ដែល​កាន់​តែ​ពិបាក​ថែម​ទៀត​នោះ​គឺ​ការ​ប្រកួត​ជាប់​គ្នា ៣​ថ្ងៃ​២​ប្រកួត។ វា​ជា​ការ​ប្រកួត​មួយ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ល្អ​ៗ​ងាយ​រង​របួស ​និង​មិន​អាច​លេង​បាន​ពេញ​កម្លាំង​នោះ​ទេ។ ​លីគ​នៅ​លើ​លោក​គ្មាន​នរណា​ធ្វើ​បាប​កីឡាករ​ដូច្នេះ​ឡើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT