Barcelona ចែក​ iPhone 11 Pro Max/iPad Pro ដល់​កីឡាករ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល

លោក Josep Maria Bartomeu បាន​ផ្តល់​ជូន​នូវ iPhone 11 Pro Max និង iPad Pro ថ្មី​ស្រឡាង​សម្រាប់​បណ្តា​កីឡាករ​និង​បុគ្គលិក​ក្នុង​ក្លឹប​នា​ឱកាស​បុណ្យ​ណូអែល​ចុង​ឆ្នាំ ២០១៩ នេះ។

តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា​ក្រោយ​ពី Barca បាន​យក​ឈ្នះ ៤-១ ទៅ​លើ Alves ដែល​ជា​ប្រកួត​បិទ​ទំព័រ​ឆ្នាំ ២០១៩ លោក Bartomeu ក៏​បាន​ដក​លុយ​ពី​ហោប៉ៅ​ចាយវាយ​លើ​ iPhone 11 Pro Max ជា​ច្រើន​គ្រឿង ដែល​មាន​ឆ្លាក់​ឈ្មោះ​កីឡាករ​និង​ Logo របស់​ក្លឹប Barcelona នៅ​ផ្នែក​ខ្នង​ខាង​ក្រោយ។

iPhone 11 Pro Max ដែល​ផ្តល់​ជូន​នោះ​គឺ​ជា​ប្រភេទ​អង្គ​ផ្ទុក 512GB មាន​តម្លៃ​ប្រហែល ១ ៩០០ ដុល្លារ​អាមេរិក ដែល​វា​រាង​ខ្ពស់​ជាង​តម្លៃ​ធម្មតា​ក៏​ដោយ​សារ​ការ​កែច្នៃ​បន្ថែម​បែប Special Edition នេះ​ឯង។ ចំពោះ​បណ្តា​បុគ្គលិក​លោក​បាន​ផ្តល់​ជូន​នូវ​ថេប្លែត iPad Pro។

គួរ​បញ្ជាក់​ថា Josep Maria Bartomeu បាន​មក​ដឹកនាំ​ជា​ផ្លូវ​ការ​នៅ​ក្លឹប Barcelona នា​ឆ្នាំ ២០១៤ បន្ទាប់​ពី​អ្នកចាស់​លោក Sandro Rosell បាន​លាលែង៕ ប្រភព៖ Zing

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT