Ronaldo ខឹង​សម្បា​នឹង Sarri រឿង​មួយ ​ក្រោយ​ Juve ចាញ់ Lazio ពីរ​លើក​ក្នុង​ពេល​មួយ​ខែ

ត្រឹម​រយៈ​ពេល​ជិត​មួយ​ខែ​ក្លឹប Juventus បាន​ស្គាល់​បរាជ័យ​ដល់​ទៅ ២ លើក​ក្រោម​ថ្វី​ជើង​របស់ Lazio ដែល​ចាញ់​ច្រំ​ដែល ៣-១ មិន​ថា​នៅ Serie A និង Supercoppa Italiana ដែល​ក្លឹប​មួយ​នេះ​ទើប​លើក​ពាន​ប៉ុន្មាន​ថ្ងៃ​មុន។

តាម​របាយការណ៍ La Repubblica បាន​ឲ្យ​ដឹង​ថា Cristiano Ronaldo កំពុង​មាន​ភាព​មិន​សប្បាយ​រីករាយ​ជាមួយ​នឹង​ចំណាត់ការ​រៀប​ចំ​ប្រព័ន្ធ​លេង​របស់​អ្នកចាត់ការ​លោក Maurizio Sarri ដែល​ជា​ដើមចម​ធ្វើ​ឲ្យ​ក្រុម​ចាញ់។

តាម​ប្រភព​បាន​សង្កត់​ធ្ងន់​ថា Ronaldo ខឹង​ Sarri ដែល​ជំនួស Higuain ឲ្យ​ចូល​លេង (នៅ​ប្រកួត​លីគ Serie A) ហើយ​មិន​ពេញចិត្ត​លើ​ការ​រៀបចំ​ក្បួន​យុទ្ធសាស្រ្ត​មួយ​ចំនួន​ផ្សេង​ទៀត​របស់ Sarri ផ្ទាល់។

រំឭក​ថា Juve ​កំពុង​ប្រកួតប្រជែង​លំដាប់​ពិន្ទុ​ជាមួយ Inter Milan ដោយ​បច្ចុប្បន្ន​ក្រុម​ទាំង​ពីរ​មាន​ពិន្ទុ​ស្មើ​គ្នា ហើយ Inter ឆ្នាំ​នេះ​គឺ​ឡើង​ជើង​ខ្លាំង អ៊ីចឹង​ប្រសិន​សេះ​បង្កង់​របូត​ពាន Serie A មួយ​ទៀត នោះ​រឿងរ៉ាវ​នៃ​ការ​ចាកចេញ​ប្រាកដ​ជា​នឹង​កើត​មាន៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT