Juventus ចង់​យក​ទាំង Haaland និង​រ៉ាដា​នៅ​អង់គ្លេស​មួយ​រូប​នា​ខែ​មករា ឆ្នាំ ២០២០

តាម​របាយការណ៍​ពី Tuttosport បាន​ចុះ​ផ្សាយ​ថា​កីឡាករ Erling Haaland ​បច្ចុប្បន្ន​ក៏​កាន់​តែ​កៀក​ជិត​ក្នុង​ការ​ចុះចូល​ជាមួយ​ក្លឹប Juventus នា​ទីផ្សារ​ដោះដូរ​ខែ​មករា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ក្រុម​សេះ​បង្កង់​ក៏​ចាប់​ចិត្ត​លើ​កូន​ក្រុម​ចាស់ Paul Pogba ម្នាក់​ថែម​ទៀត​ហើយ​រំពឹង​ចង់​យក​មក​ទាំង​ពីរ​រូប​តែ​ម្តង។

សម្រាប់​សំណើ​ក្នុង​ការ​ថ្ពក់​យក Pogba គឺ Juventus ផ្តល់​ជូន​ប្រាក់​សុទ្ធ​ប្រមាណ ៦០ លាន​អឺរ៉ូ បូក​នឹង​កីឡាករ Emre Can ដែល​ខ្សែ​បម្រើ​រូប​នេះ​មិន​មែន​ជា​កីឡាករ​ត្រូវ​ចិត្ត​ក្រោម​ការ​ដឹកនាំ​របស់ Maurizio Sarri ឡើយ។

ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​ថា Pogba ក៏​សម្លឹង​នឹង​ផ្លាស់​មក Juventus ដែរ ព្រោះ​រំពឹង​គិត​ថា​ក្រុម​នេះ​អាច​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ច្រើន​នៅ​ពេល​ខាង​មុខ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT