ទ្រនំ​ពីរ​អាច​បើក​ដៃ​ចាំ​ទទួល ប្រសិន Marcos Rojo ​ត្រូវ​ក្លឹប​ចាត់ចែង​លក់​ចេញ

ខ្សែ​ការពារ Marcos Rojo ដែល​ត្រូវ​បាន United ទិញ​យក​កាល​ពី​ឆ្នាំ ២០១៤ ចេញ​ពី Sporting នៅ​តម្លៃ ២០ លាន​អឺរ៉ូ ថ្មីៗ​នេះ​លេចលឺ​ដំណឹង​ថា​ប្រធាន​ក្លឹប Ed Woodward បាន​ដាក់​គោលដៅ​រួច​ជា​ស្រេច​ថា​នឹង​លក់​រូប​គេ​ចេញ​នា​ទីផ្សារ​ដោះដូរ​ខែ​មករា។

តាម​របាយការណ៍​ពី The Times បាន​ចុះ​ផ្សាយ​ថា​កីឡាករ​អាហ្សង់ទីន​រំពឹង​នឹង​ត្រូវ​ចាកចេញ​ពី Old Trafford ក្នុង​ពេល​ខាង​មុខ​ពិត​មែន ហើយ​ទ្រនំ​បន្ទាប់​របស់​គេ​អាច​ជា​ក្លឹប​នៅ​ក្របខ័ណ្ឌ LaLiga ឬ Serie A ដែល​មាន​ភាគរយ​ខ្ពស់​បំផុត។

រំឭក​ថា​បុរស​វ័យ ២៩ ឆ្នាំ​តាម​ថា​នៅ​សេសសល់​កុងត្រា​រយៈ​ពេល ១៨ ខែ​ទៀត​ឯ​ណោះ​ជាមួយ​ក្លឹប​បិសាច​ក្រហម ប៉ុន្តែ​ដោយ​តម្រូវ​ការ​របស់​ក្លឹប​និង​ការ​ដែល​គេ​មិន​សូវ​បាន​លេង​ផង​នោះ ការ​ចរចា​រវាង​ភាគី​ទាំង​សង​ខាង​អាច​នឹង​ឈាន​ដល់​ការ​ចែកផ្លូវ​យ៉ាង​ពិត​ប្រាកដ៕ ប្រភព៖ Football-Espana

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT