• អតីត​ប្រធាន Barca ​ថា Pique ​អាច​នឹង​ក្លាយ​ជា​ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ​បាន​

    Joan Laporta ​អតីត​ប្រធាន​ក្លឹប Barcelona ​បាន​លើក​ឡើង​ថា​កីឡាករ Gerard Pique ​មាន​ចិត្ត​ជា​ក្រុម​អ្នក​មាន​បុណ្យ ដូច្នេះ​ទៅ​ថ្ងៃ​អនាគត​គេ​អាច​នឹង​ក្លាយ​ជា​ប្រធាន​ថ្នាក់​ដឹក​នាំ​បាន។

    Laporta ​គឺ​ជា​ប្រធាន​ក្លឹប Barcelona ​ពី​ឆ្នាំ ២០០៣​ដល់​២០១០។ ​លោក​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ គឺ​ជា​ពេល​ដែល​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ម្ដង​ទៀត​ហើយ ដូច្នេះ​លោក​នឹង​អាច​ឈរ​ឈ្មោះ​ម្ដង​ទៀត​ផង​ដែរ។ ទន្ទឹម​គ្នា​នោះ​ដែរ ​បុរស​វ័យ​៥៣​ឆ្នាំ​នេះ ​បាន​មើល​ឃើញ​ទៀត​ថា Pique ដែល​កំពុង​លេង​ជា​ខ្សែ​ការពារ​នៅ​ក្លឹប Barcelona ​មាន​បុគ្គលិកលក្ខណៈ​គ្រប់​គ្រាន់​ ទៅ​ថ្ងៃ​មុខ​អាច​នឹង​ឈរ​ឈ្មោះ​ជា​ប្រធាន​ក្លឹប​បាន​ថែម​ទៀត។

    Laporta ​បន្ដ​ថា​៖ “Pique ​យល់​ច្បាស់​ពី​ក្លឹប​នេះ ​ពី​អ្នក​គាំទ្រ។ គាត់​ជា​កីឡាករ ​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម Barcelona ។ ​គាត់​បាន​បង្ហាញ​យូរ​មក​ហើយ ​ថា​គាត់​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បន្ដ​ធ្វើ​ជា​ថ្នាក់​ដឹក​នាំ​ក្លឹប​នេះ។ ​ប្រសិន​បើ​ខ្ញុំ​បាន​​តំណែង​ជា​ប្រធាន​ក្លឹប​ម្ដង​ទៀត ​នោះ Pique ​នឹង​អាច​ដើរ​តាម​គន្លង​របស់​ខ្ញុំ​មិន​ខាន”៕ប្រភព៖ Dailymail


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT