ប្រេស៊ីលបានយកឈ្នះលើក្រុមមិចសិកូ ២-០ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីកាលពីយប់មិញនេះ។
ក្នុងការប្រកួតនោះដែរ ក្រុមអ្នកគាំទ្រមិចសិកូ និងកីឡាករផ្ទាល់បាននិយាយរិះគន់ចំពោះការលេងរបស់ Neymar ខ្លាំង ដោយសារតែកីឡាកររូបនេះធ្វើពុតជាដួលច្រើនពេក។ យ៉ាងណាមិញ ឆ្លើយតបទៅនឹងការរិះគន់នេះ កីឡាករតម្លៃខ្លួនខ្ពស់ជាងគេលើលោកបាននិយាយតបទៅវិញថា ក្រុមមិចសិកូបាននិយាយច្រើនពេកហើយមុនពួកគេត្រលប់ទៅផ្ទះវិញ។ ពួកគេគួរតែរៀបចំដើម្បីត្រលប់ទៅប្រទេសវិញ ទៅល្អជាង។
Neymar ជាកីឡាករសំខាន់ក្នុងក្រុមប្រេស៊ីលនាការប្រកួតយប់មិញនេះ បន្ទាប់រូបគេរកបាន១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន១គ្រាប់ទៀត។ ជ័យជម្នះនេះ បានធ្វើដោយប្រេស៊ីលឡើងវគ្គបន្ដ ដោយត្រូវតតាំងជាមួយបែលហ្សិក៕ប្រភព៖ DailyMail