ខ្សែប្រយុទ្ធ Mario Mandzukic បានសម្រេចចិត្តផ្លាស់ទៅលេងនៅក្លឹបAl-Duhail របស់ប្រទេសកាតាហើយ បើទោះជាមានការចាប់អារម្មណ៍ពីក្លឹប Manchester United ក៏ដោយ។
Mandzukic មិនបានលេងឡើយក្រោមការដឹកនាំរបស់លោក Sarri នារដូវកាលនេះ។ ដូច្នេះហើយទើបរូបគេសម្រេចចិត្តស្វែងរកក្លឹបថ្មីដើម្បីបានចូលលេងវិញ។ ក្នុងនោះ បិសាចក្រហម Man Utd បានបង្ហាញការចាប់អារម្មណ៍លើកីឡាករក្រូអាតនេះដែរ ប៉ុន្តែមិនអាចទាក់ទាញចិត្តគេពីក្រុមAl-Duhail របស់ប្រទេសកាតា បានឡើយ។
កាលពីយប់មិញនេះ មានដំណឹងច្បាស់ការថាអតីតកីឡាករ Bayern Munich ខាងលើនេះ បានសម្រេចចិត្តនិងចុះកុងត្រាជាមួយក្រុម Al-Duhail ទៅហើយ។ Al-Duhail បច្ចុប្បន្ននេះកំពុងឈរនៅលេខ១ក្នុងតារាងលីគកាតា ដោយលើសក្រុមលេខ២ ៤ពិន្ទុ ឆ្លងកាត់ការប្រកួត១១ប្រកួតមកហើយ៕ប្រភព៖ Dailymail