• De Jong៖ “De Ligt គេ​ទៅ Juve ត្រូវ​ហើយ តែ​ថ្ងៃ​មុខ​គេ​អាច​ផ្លាស់​មក​ក្លឹប​នេះ​បាន”

    នៅ​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន De Telegraaf កីឡាករ Frenkie de Jong បាន​ជជែក​ជុំវិញ​រឿងរ៉ាវ​អតីត​មិត្ត​រួម​ក្រុម​ចាស់​គឺ De Ligt ​ដែល​រូប​គេ​បាន​បែកខ្ញែក​ក្លឹប​ផ្សេង​ពី​គ្នា ដោយ​ម្នាក់​ទៅ Juventus និង​ម្នាក់​មក Barcelona។

    De Jong បាន​និយាយ​ថា៖ “De Ligt គេ​បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ​ហើយ ដោយ​ជា​ទូទៅ​ក៏​ធ្វើ​បាន​ល្អ​នៅ​ទឹកដី Turin យ៉ាងណាមិញ​ទៅ​ថ្ងៃ​ខាង​មុខ​នា​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​គេ​នៅ​តែ​អាច​មក​ចូលរួម​នៅ Barcelona បាន”។

    កីឡាករ​ហូឡង់​បន្ថែម៖ “LaLiga កាល​ពី​អតីត​កាល​ជា​លីគ​ដ៏​រឹងមាំ​ដាច់​គេ ហើយ​មើល​ទៅ​ព្រឹត្តិការណ៍​ពាន​រង្វាន់​អឺរ៉ុប​ក៏​អ្នក​បាន​ឃើញ​ដែរ​ថា​ក្លឹប​អេស្ប៉ាញ​ជោគជ័យ​ខ្លាំង​នៅ Champions League និង Europa League”។

    “ស្រប​ពេល​ដែល Premier League ​ហាក់​ដូច​ជា​ឡើង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​នេះ តែ​បើ​និយាយ​ពី​កម្រិត​ប្រកួត​ប្រជែង​គឺ​ថា​លីគ​អង់គ្លេស​មាន​កម្រិត​ខ្ពស់​ជាង”៕ ប្រភព៖ AF

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT